ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ផ្អាក​ដំណើរ​ការ​សួន​សត្វ​សាហ្វា​រី​នៅ​បាង​កក​បន្ទាប់​ពី​មាន​ករណី​សត្វ​តោ​ខាំ​ស.ម្លា.ប់​មនុស្ស

1 នាទី មុន

ទី​ក្រុង​បាងកក​៖ ​​ប្រទេស​ថៃ​​​បិទ​ដំណើរ​សួន​សត្វ​សា​ហ្វារី​មួយ​កន្លែង​នៅ​ទី​ក្រុង​បាង​កកជា​បណ្ដោះ​អាសន្ន​​បន្ទាប់​ពី​មាន​ករណី​ស្លាប់​បុគ្គលិក​ម្នាក់​​​ដែល​ត្រូវ​សត្វ​តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​។ ការ​ខាំ​សម្លាប់​នេះ​កើត​ឡើង​នៅ​នឹង​មុខ​​ភ្ញៀវ​​​​ទេស​ចរ​ដែល​ទៅ​​កម្សាន្ត​នៅ​សួន​សត្វ​នោះ​​​ ​មើល​ទៅ​ហាក់​ដូច​ជា​រន្ធត់​ និង​ព្រឺ​សម្បុរ​ណាស់​។ ហេតុ​ការណ៍​នេះធ្វើ​ឱ្យ​បារម្ភ​អំពី​​សុវត្ថិ​ភាព​​ និង​ការ​ប្រតិ​បត្តិ​របស់​សួន​សត្វ​។ នគរ​បាល​ថៃ​ចាប់​ផ្ដើម​​​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ហើយ​បន្ទាប់​ពី​​រូប​វីឌីអូ​ឃ្លីប​សត្វ​តោ​ខាំ​សម្លាប់​មនុស្ស​​ត្រូវ​គេ​បង្ហោះព្រោង​ព្រាត​​នៅ​លើ​បណ្ដាញ​សង្គម​​។ ក្រោយ​ហេតុការណ៍​នេះ នាយក​ដ្ឋាន​សួន​សត្វ​បាន​បញ្ជូន​បុគ្គ​លិក​របស់​ខ្លួន​​ចុះ​ទៅ​កន្លែង​កើត​ហេតុ​។…

ទី​ក្រុង​បាងកក​៖ ​​ប្រទេស​ថៃ​​​បិទ​ដំណើរ​សួន​សត្វ​សា​ហ្វារី​មួយ​កន្លែង​នៅ​ទី​ក្រុង​បាង​កកជា​បណ្ដោះ​អាសន្ន​​បន្ទាប់​ពី​មាន​ករណី​ស្លាប់​បុគ្គលិក​ម្នាក់​​​ដែល​ត្រូវ​សត្វ​តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​។ ការ​ខាំ​សម្លាប់​នេះ​កើត​ឡើង​នៅ​នឹង​មុខ​​ភ្ញៀវ​​​​ទេស​ចរ​ដែល​ទៅ​​កម្សាន្ត​នៅ​សួន​សត្វ​នោះ​​​ ​មើល​ទៅ​ហាក់​ដូច​ជា​រន្ធត់​ និង​ព្រឺ​សម្បុរ​ណាស់​។ ហេតុ​ការណ៍​នេះធ្វើ​ឱ្យ​បារម្ភ​អំពី​​សុវត្ថិ​ភាព​​ និង​ការ​ប្រតិ​បត្តិ​របស់​សួន​សត្វ​។

នគរ​បាល​ថៃ​ចាប់​ផ្ដើម​​​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ហើយ​បន្ទាប់​ពី​​រូប​វីឌីអូ​ឃ្លីប​សត្វ​តោ​ខាំ​សម្លាប់​មនុស្ស​​ត្រូវ​គេ​បង្ហោះព្រោង​ព្រាត​​នៅ​លើ​បណ្ដាញ​សង្គម​​។ ក្រោយ​ហេតុការណ៍​នេះ នាយក​ដ្ឋាន​សួន​សត្វ​បាន​បញ្ជូន​បុគ្គ​លិក​របស់​ខ្លួន​​ចុះ​ទៅ​កន្លែង​កើត​ហេតុ​។ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​​ក្នុង​ទី​តាំង​ដែល​អ្នក​ទេស​ចរ​អាច​ជិះ​ឡាន​មើល​សត្វ​នៅ​ទី​ចំហ​។ មាន​ន័យ​ថា​សត្វ​តោ​មិន​បាន​ដាក់​ទ្រុង​ទេ​ ប៉ុន្តែ​ត្រូវ​គេ​លែង​ឱ្យ​ដើរ​ពាស​វាល​ពាស​កាល​។​

​​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​លម្អិត​អំពី​ស្ថាន​ភាព​នៅ​ពេល​កើត​ហេតុ​នោះ​ទេ​។ ​សួន​សត្វ​នេះ​​​មាន​វិន័យ​តឹង​រ៉ឹង​ហាម​ដាច់​ខាត​មិន​ឱ្យ​នរណា​ម្នាក់​ចាក​ចេញ​ពី​ក្នុ​ងឡានទេ​ទោះ​បី​អ្នក​នោះ​ជា​ភ្ញៀវ​ទេស​ចរ​ក្ដី ឬ​ជា​បុគ្គលិក​សួន​សត្វ​ក្ដី​​។ ​​សួន​សត្វ​នេះ​បើក​ដំណើរ​ការ​រយៈ​ពេល​៤០​ឆ្នាំ​ហើយ​ពុំដែល​មាន​ហេតុ​ការណ៍​អាក្រក់​កើត​ឡើង​ទេ​។ ដូច្នេះ​នេះ​ជា​លើក​ទី​១​​​។ ​នៅ​ក្នុង​ចំណោម​សត្វ​តោ​សរុប​៣២​ក្បាល​នៅ​ក្នុង​សួន​សត្វ​នេះ ៥​ក្បាល​បាន​ព្រួត​គ្នា​ខាំ​បុគ្គ​លិក​សួន​សត្វ​រហូត​ដល់​ស្លាប់​។ ជន​រង​គ្រោះ​រូប​នោះ​មាន​បទ​ពិសោធ​ជិត​៣០​ឆ្នាំ​មក​ហើយ​ក្នុង​ការ​មើល​ការ​ខុស​ត្រូវ​លើ​សត្វ​។ គាត់​ជា​អ្នក​ទទួល​បន្ទុក​ខាង​គ្រប់​គ្រង​សត្វ​​សហាវៗ​។

ប្រភព​ខ្លះ​ថា​ជន​រង​គ្រោះ​ដែល​​ជា​បុគ្គ​លិក​ផ្នែក​ឱ្យ​ចំណី​តោ​។ នៅ​ថ្ងៃ​កើត​ហេតុ​ គាត់ត្រូវ​សត្វ​​តោ​​៦​ឬ​៧​ក្បាល​​ព្រួត​គ្នា​ខាំ​បន្ទាប់​ពី​គាត់​ដើរ​ចេញ​ពី​ក្នុង​ឡាន​។​ អ្នក​ទេស​ចរ​ម្នាក់​រៀប​រាប់​ថា​បុគ្គលិក​រូប​នោះ​បាន​ចុះ​ពី​លើ​ឡាន​​។ បន្ទាប់​មក​ គាត់​ឈរ​តែ​ម្នាក់​ឯង និង​បែរ​ខ្នង​ដាក់​តោ​។ គាត់​ឈរ​បែរ​ខ្នង​ប្រហែល​៣​នាទី​ស្រាប់​តែ​តោ​មួយ​ក្បាល​ដើរ​លប​ៗ​ទៅ​ក្បែរ​គាត់ និង​ក្រសោប​រាង​កាយ​របស់​គាត់​ពី​ក្រោយ​។ នៅ​ពេល​នោះ​គាត់​មិន​បាន​ស្រែក​ដោយ​ការ​ភ័យ​ខ្លាច​ទេ​​។ នេះ​បើ​យោង​តាម​ដឹ​ណេសិន និង​ប្រភព​ដទៃ​ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ