ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​អន្តរក្រសួង ចុះ​ពិនិត្យ​លទ្ធភាព​ពង្រីក​ទីលាន​ទុកដាក់​សំរាម ដើម្បី​ឆ្លើយ​តប​នឹង​សន្ទុះ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

2 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចូលរួម​ជាមួយ​ប្រតិភូ​អន្តរក្រសួង​រួម​មាន…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចូលរួម​ជាមួយ​ប្រតិភូ​អន្តរក្រសួង​រួម​មាន ក្រសួងបរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ និង​ប្រជុំ​ពិភាក្សា​លើ​សំណើសុំ​កែ​លម្អ​ពង្រីក សាងសង់​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង ទីប្រជុំជន​ខេត្ត​ព្រះ​សីហ​នុ នៅ​ភូមិ​អូរ​តា​សេក សង្កាត់​អូរ​ឧកញ៉ា​ហេង ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពី​បាន​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៃ​ទីលាន​ទុកដាក់​សំរាម លោក ឆេ​ង គឹ​ម​ស៊ុន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល ដែល​ជា​លទ្ធផល​អង្គប្រជុំ​ទាំងមូល បាន​ស្វែង​យល់​អំពី​បញ្ហា​ប្រឈម​នានា ដែល​រាំងស្ទះ​ដល់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ និង​តម្រូវ នៃ​ការ​ពង្រីក​ទីលាន ដែល​មាន​ស្រាប់​នេះ ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​មាន​លទ្ធភាព​ឆ្លើយ​តប​នឹង​សន្ទុះ​សេដ្ឋកិច្ច​ក្នុង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ