ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​គេង​លក់​ស្រួល​មែន​ទេ? សាកល្បង​តិច​និក​៥ យ៉ាងនេះ​ជួយ​ឱ្យ​ដេក​លង់លក់​ទល់​ភ្លឺ

2 ម៉ោង មុន

តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​គេង​មិន​លក់ ឬ​គេង​មិន​ស្កប់​ទេ? ការ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​។ ប៉ុន្តែ​កុំ​បារម្ភ​! ការ​អនុវត្ត​តិច​និក​ងាយ​ៗ​ទាំង ៥ នេះ​អាច​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ដល់​ភ្លឺ​។ ១. រក្សា​ពេលវេលា​ចូល​គេង​ឱ្យ​ទៀងទាត់ការ​ចូល​គេង​និង​ភ្ញាក់​ពី​គេង​នៅ​ម៉ោង​ដដែល​ជា​រៀងរាល់ថ្ងៃ សូ​ម្បី​តែ​នៅ​ថ្ងៃ​ឈប់​សម្រាក…

តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​គេង​មិន​លក់ ឬ​គេង​មិន​ស្កប់​ទេ? ការ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​។ ប៉ុន្តែ​កុំ​បារម្ភ​! ការ​អនុវត្ត​តិច​និក​ងាយ​ៗ​ទាំង ៥ នេះ​អាច​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ដល់​ភ្លឺ​។

១. រក្សា​ពេលវេលា​ចូល​គេង​ឱ្យ​ទៀងទាត់
ការ​ចូល​គេង​និង​ភ្ញាក់​ពី​គេង​នៅ​ម៉ោង​ដដែល​ជា​រៀងរាល់ថ្ងៃ សូ​ម្បី​តែ​នៅ​ថ្ងៃ​ឈប់​សម្រាក ក៏​ជួយ​សម្រួល​ដល់​ចង្វាក់​នៃ​ការ​គេង​របស់​រាង​កាយ​ផង​ដែរ​។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឱ្យ​អ្នក​គេង​លក់​លឿន​ជាង​មុន​។

២. ចៀសវាង​គ្រឿង​ស្រវឹង​និង​កាហ្វេ​អ៊ី​ន
ការ​ផឹក​កាហ្វេ​នៅ​ពេល​ល្ងាច ឬ​ជិត​ដល់​ម៉ោង​ចូល​គេង​អាច​ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់ ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​ស្ថិត​នៅ​ក្នុង​ខ្លួន​បាន​រហូត​ដល់​ទៅ ៦ ម៉ោង​។ លើស​ពី​នេះ ជាតិ​ស្រវឹង​ក៏​អាច​រំខាន​ដល់​ដំណេក​ដ៏​ស្កប់ស្កល់​របស់​អ្នកផង​ដែរ​។

៣. បង្កើត​បរិយាកាស​ក្នុង​បន្ទប់​គេង​ឱ្យ​ស្ងប់ស្ងាត់
បន្ទប់​គេង​គួរតែ​ងងឹត ត្រជាក់ និង​ស្ងាត់​។ បិទ​ភ្លើង ឬ​ប្រើ​វាំងនន​ក្រាស់​ៗ​ដើម្បី​រារាំង​ពន្លឺ​ពី​ខាងក្រៅ​។ ត្រូវ​ប្រាកដ​ថា​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​មាន​ភាព​ត្រជាក់​ល្មម ព្រោះ​វា​នឹង​ជួយ​ឱ្យ​អ្នក​គេង​លក់​បាន​លឿន​។

៤. ហាត់ប្រាណ​ជា​ប្រចាំ
ការ​ហាត់ប្រាណ​អាច​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ជាង​មុន ព្រោះ​វា​ជួយ​កាត់​បន្ថយ​ភាព​ស្ត្រេ​ស និង​បង្កើន​ភាព​នឿយហត់​របស់​រាង​កាយ​។ ប៉ុន្តែ​គួរ​ចៀសវាង​ការ​ហាត់ប្រាណ​ធ្ងន់​ៗ​មុន​ម៉ោង​ចូល​គេង​។ គួរ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក ឬ​ពេល​រសៀល​ទើប​ល្អ​បំផុត​។

៥. បន្ថយ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក
ពន្លឺ​ពណ៌​ខៀវ (Blue Light) ដែល​បញ្ចេញ​ចេញពី​អេ​ក្រង់​ទូរស័ព្ទ កុំព្យូទ័រ ឬ​ទូរទស្សន៍ អាច​រំខាន​ដល់​ការ​ផលិត​អ័រម៉ូន Melatonin ដែល​ជា​អ័រម៉ូន​ជួយ​ឱ្យ​គេង​លក់​។ គួរ​ចៀសវាង​ការ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​យ៉ាង​ហោច​ណាស់ ១ ម៉ោង​មុន​ចូល​គេង​។

ការ​អនុវត្ត​តិច​និក​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​នោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​សុខភាព​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។

ចំណុច​សម្គាល់
ប្រសិនបើ​លោក​អ្នកមាន​បញ្ហា​សុខភាព​មិន​ប្រក្រតី ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ