ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង (​បៀរ និង​ចាក់​ឡូ​តូ​) ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់

51 វិនាទី មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង…

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង ផែនការ​ងារ​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥ ម៉ោង ១៦:៣០​នាទី កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បាន​បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង (​បៀរ និង​ចាក់​ឡូ​តូ​) នៅ​ក្រុម​ទី​២៤ ទំនប់​រលក ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥​នាក់ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន កុំព្យូទ័រ​ចាក់​ហ្គេ​ម​ឡូ​តូ ១​គ្រឿង សន្លឹក​បៀរ ១​ហ៊ូ កន្សែងពោះគោ ១ (​សម្រាប់​លេងបៀរ​) ទូរ​សព្ទ ៤​គ្រឿង (VIVO ២, ផ្ទៃមេឃ ១, ពណ៌​ខ្មៅ ១) ។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំនុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទាំង ៥​នាក់ និង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ