ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ​សម្រេចបានជិត៨៨%

1 នាទី មុន

រាជធានីភ្នំពេញ៖ វឌ្ឍនភាពនៃ​​គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ​ សម្រេចបានជិត៨៨%។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក…

រាជធានីភ្នំពេញ៖ វឌ្ឍនភាពនៃ​​គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ​ សម្រេចបានជិត៨៨%។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក Bonhyun Koo នាយកធនាគារអាហរ័ណ នីហរ័ណកូរ៉េ(EDCF)ប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសាងសង់នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យ។

បើតាមក្រសួង កិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលនេះមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធអង្គភាពគ្រប់គ្រងគម្រោងកូរ៉េ តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សាបច្ចេកទេសកូរ៉េ YOOSHIN និងក្រុមហ៊ុនសាងសង់កូរ៉េ Kumho-Dongbo Joint Venture។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ​មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលក្នុងរដូវវស្សាប្រមាណ ជិត៣ម៉ឺនហិកតា និងរដូវប្រាំងប្រមាណជាង១ម៉ឺនហិកតា ប្រជាកសិករទទួលផលមានចំនួន ជាង៤ម៉ឺនគ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១២ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ