ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បន្ត​តាម​ប្រមាញ់​ឃា.ត​.ករ​បា.ញ់​ស.ម្លា.ប់​ស​កម្ម​ជន​នយោ​បាយ​គាំទ្រ​លោក​ត្រាំ

33 វិនាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ សមត្ថ​កិច្ច​នៅ​អាមេរិក​បន្ត​តាម​រក​ជន​ជៃ​ដល់ដែល​បាន​បាញ់​សម្ព័ន្ធ​មិត្ត​របស់​លោក​ត្រាំ​ឈ្មោះ​ឆាលី​ខឺក (Charlie Kirk) នៅ​សាកល​វិទ្យា​រដ្ឋ​យូតា (Utah)។ នគរ​បាល​​សហ​ការ​ជា​មួយ​ទី​ភ្នាក់​ងារ​សហ​ព័ន្ធ​បាន​បើក​យុទ្ធ​នា​ការ​តាម​ប្រមាញ់​អ្នក​បាញ់​ស៊ីប​ ឬ​ស្នាយ​ផឺ (sniper) នោះ​យ៉ាង​ដុត​ដៃ​ដុត​ជើង​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ សមត្ថ​កិច្ច​នៅ​អាមេរិក​បន្ត​តាម​រក​ជន​ជៃ​ដល់ដែល​បាន​បាញ់​សម្ព័ន្ធ​មិត្ត​របស់​លោក​ត្រាំ​ឈ្មោះ​ឆាលី​ខឺក (Charlie Kirk) នៅ​សាកល​វិទ្យា​រដ្ឋ​យូតា (Utah)។ នគរ​បាល​​សហ​ការ​ជា​មួយ​ទី​ភ្នាក់​ងារ​សហ​ព័ន្ធ​បាន​បើក​យុទ្ធ​នា​ការ​តាម​ប្រមាញ់​អ្នក​បាញ់​ស៊ីប​ ឬ​ស្នាយ​ផឺ (sniper) នោះ​យ៉ាង​ដុត​ដៃ​ដុត​ជើង​។ រឿង​នេះ​មិន​អាច​លេង​សើច​បាន​ទេព្រោះ​លោក​ត្រាំ​កំពុង​តែ​មាន​កំហឹង​យ៉ាង​ខ្លាំង។

លោក​ត្រាំ​​ចាត់​ទុកថា​ថ្ងៃ​នេះ​ជា​យុគ​ដ៏​ខ្មៅ​ងងឹត​របស់​ប្រទេស​អាមេរិក​។ លោក​បញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​ត្រឹម​ពាក់​កណ្ដាល​ដង​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​អាទិត្យ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​បុគ្គល​ដែល​លោក​ចាត់​ទុក​ថា​ជា​អ្នក​ជាតិ​និយម​ពិត​ៗ​។ លោក​ឆាលី​ខឺក​ជា​សកម្ម​ជន​នយោបាយ​អភិ​រក្ស​និយម​ដែល​ជួយ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​លោក​ត្រាំ​យ៉ាង​សកម្ម​។​

សាក្សី​និយាយ​ថា​មុន​ពេល​កើត​ហេតុ​ ​លោក​ឆាលី​ខឺក​បាន​​​ចុះ​សំណេះ​សំណាល​ជា​មួយ​និស្សិត​នៅ​សាកល​​វិទ្យាល័យ​​រដ្ឋ​យូតា​​នោះ ហើយ​ត្រូវ​គេ​​សួរ​សំណួរ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​សារ​ការ​ប្រើ​ប្រាស់​កាំ​ភ្លើង និង​ការ​បាញ់​សម្លាប់​មនុស្ស​ច្រើន​នាក់​។ រំពេច​នោះ​ គ្រាប់​កាំ​ភ្លើង​ហោះ​ទៅ​ចំ​បំពង់​ក​របស់​គាត់​​។

អភិបាល​រដ្ឋ​យូតា​ដែល​មក​ពី​គណ​បក្ស​សា​ធារណ​រដ្ឋ​និយម​ដូច​គ្នា​ចាត់​ទុក​ថា​នេះ​ជា​អំពើ​ឃាត​កម្ម​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ​។ ហេតុ​ការណ៍​បាញ់​សម្លាប់​លោក​ខឺក​ត្រូវ​គេ​ថត​បាន​ជា​​​វីឌីអូ​ដែល​បង្ហាញ​​រូប​ភាព​ស្ដែង​ៗ​គួរ​ឱ្យ​ញញើត​។ នៅ​ក្នុង​វីឌីអូ​ឃ្លីប​មួយ​ឈុត​នោះ គេ​ឃើញ​ឈាម​បាញ់​ឆ្វាច​ចេញ​ពី​បំពង់​ក​របស់​លោក​ខឺក​ដូច​គេ​អារ​ក​មាន់​។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ គ្រូ​ពេទ្យ​បញ្ជាក់​ថា​លោក​បាន​ស្លាប់​ហើយ​​។​

​គេ​គិត​ថា​ជន​ដៃ​ដល់​ទំនង​ជា​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​នោះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ ហើយ​បាញ់​ស៊ីប​ចេញ​ពី​ដំបូល​អគារ​មួយ​កន្លែង​។ ពោល​គឺ​សឹង​តែ​ដូច​គ្នា​នឹង​ករណី​ជន​ដៃ​ដល់​ម្នាក់​បាញ់​ស៊ីប​ពី​ចម្ងាយ​តម្រង់​ទៅ​រក​លោក​ត្រាំ​កាល​ពី​ខែ​​​កក្កដា ឆ្នាំ​២០២៤​ នៅ​ពេល​លោក​ចុះ​ឃោសនា​បោះ​ឆ្នោត​នៅ​​រដ្ឋ​ផឹន​ស៊ីល​វេញ៉ា​ (Pennsylvania) ​។ ឥឡូវ​នេះ ករណី​បាញ់​សម្លាប់​លោក​ខឺក ជន​ដៃ​ដល់​​​នៅ​តែ​​​បន្ត​រត់​គេច​ខ្លួន​​។ រហូត​មក​ដល់​ពេល​នេះ​​ គេ​មិន​ដឹង​ថា​គាត់​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​កន្លែង​ណា​ទេ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​បូ​​មេសុន (Beau Mason) ជា​ស្នង​ការ​នគរ​បាល​​រដ្ឋ​យូតា​ទទួល​បន្ទុក​ខាង​សុវត្ថិ​ភាព​សា​ធារណៈ​។

​រូបភាព​ដែល​គេ​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​បង្ហាញ​រូប​មនុស្ស​ម្នាក់​ដែល​គេ​ជឿ​ជាក់​ថា​ជា​ឃាត​ករ​បាញ់​សម្លាប់​លោក​។ បុរស​រូប​នោះ​ស្លៀក​ពាក់​​​​ឈុត​ខ្មៅ​ទាំង​អស់​​តាំង​​ពី​ក្បាល​ដល់​ចុង​ជើង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេសុន​។ កាល​ពី​មុន​នេះ នគរ​បាល​ប្រចាំ​រដ្ឋ​យូតា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បញ្ជាក់​ថា​សមត្ថ​កិច្ច​ចាប់​ខ្លួន​​ជន​សង្ស័យ​​២​នាក់​យក​ទៅ​សួរ​ចម្លើយ​​។ ប៉ុន្តែ​ក្រោយ​មកបាន​​ដោះ​លែង​​អ្នក​​ទាំង​នោះ​​វិញ​ព្រោះ​​ពួក​គេ​គ្មាន​ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ