ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសៗប្រយ័ត្ន! ជំងឺរីកសរសៃវ៉ែនពងស្វាសអាចប៉ះពាល់ដល់ការបន្តពូជ

1 នាទី មុន

ជំងឺរីកសរសៃវ៉ែនពងស្វាស (Varicocele) គឺជាបញ្ហាសុខភាពដែលប៉ះពាល់ដល់បុរស ជាពិសេសអ្នកដែលស្ថិតក្នុងវ័យពេញវ័យ។ ជំងឺនេះកើតឡើងនៅពេលសរសៃឈាមវ៉ែនក្នុងពងស្វាសរីកធំខុសធម្មតា ដែលអាចវិវត្តន៍ពីដំណាក់កាលទី១ ដល់ទី៤។ ជាទូទៅ ការសិក្សាបង្ហាញថាប្រមាណ ៤%…

ជំងឺរីកសរសៃវ៉ែនពងស្វាស (Varicocele) គឺជាបញ្ហាសុខភាពដែលប៉ះពាល់ដល់បុរស ជាពិសេសអ្នកដែលស្ថិតក្នុងវ័យពេញវ័យ។ ជំងឺនេះកើតឡើងនៅពេលសរសៃឈាមវ៉ែនក្នុងពងស្វាសរីកធំខុសធម្មតា ដែលអាចវិវត្តន៍ពីដំណាក់កាលទី១ ដល់ទី៤។ ជាទូទៅ ការសិក្សាបង្ហាញថាប្រមាណ ៤% នៃបុរសអាចកើតមានជំងឺនេះ។

មូលហេតុនៃការរីកសរសៃវ៉ែនពងស្វាស

  • ទីតាំងកាយវិភាគ: ជំងឺនេះច្រើនកើតលើពងស្វាសខាងឆ្វេង ដោយសារលំហូរឈាមពីសរសៃវ៉ែនត្រូវហូរត្រឡប់ទៅបេះដូងតាមសរសៃវ៉ែនធំរបស់តម្រងនោមខាងឆ្វេង ដែលងាយទទួលរងសម្ពាធច្រាសពីសរសៃឈាមធំ។
  • ភាពមិនប្រក្រតីនៃសរសៃវ៉ែន: ការខូចខាត ឬភាពមិនប្រក្រតីនៃសន្ទះវ៉ាល់ក្នុងសរសៃឈាមវ៉ែន ធ្វើឱ្យឈាមហូរត្រឡប់ចុះក្រោមវិញមិនបានល្អ។
  • បញ្ហាសាច់ដុំពងស្វាស: ភាពមិនប្រក្រតីនៃសាច់ដុំដែលនៅជុំវិញពងស្វាស។
  • ទល់លាមករ៉ាំរ៉ៃ: ការទល់លាមកជាប្រចាំក៏អាចជាកត្តាជំរុញផងដែរ។

រោគសញ្ញាដែលអ្នកគួរបង្កើនការប្រុងប្រយ័ត្ន

  • ការឈឺចាប់: ភាគច្រើនមានការឈឺចាប់ ឬមិនស្រួលត្រង់ពងស្វាសខាងឆ្វេង។
  • ការស្ទាបប្រទះឃើញ: អ្នកអាចស្ទាបប្រទះឃើញសរសៃឈាមរីក ឬប៉ោងនៅលើស្បែកពងស្វាស ពេលខ្លះមានអារម្មណ៍ដូច “ថង់ដង្កូវ” ។
  • បញ្ហាបាត់បង់កូន: ក្នុងករណីធ្ងន់ធ្ងរ ការរីកសរសៃវ៉ែនអាចប៉ះពាល់ដល់ការផលិតមេជីវិតបុរស (មេអំបៅ) ដោយសារការផ្គត់ផ្គង់អុកស៊ីសែនមិនគ្រប់គ្រាន់ និងមានសម្ពាធឈាមវ៉ែនខ្ពស់ ដែលអាចនាំឱ្យពងស្វាសរួមតូចទៅតាមពេលវេលា។

ហេតុអ្វីត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ?

ប្រសិនបើអ្នកជាបុរស ជាពិសេសអ្នកទើបតែពេញវ័យ ហើយសម្គាល់ឃើញរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមកុំស្ទាក់ស្ទើរក្នុងការមកពិនិត្យជាមួយ គ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យ។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលាដោយបច្ចេកទេសវេជ្ជសាស្ត្រទំនើប នឹងជួយការពារផលវិបាកធ្ងន់ធ្ងរនាពេលអនាគត រួមទាំងបញ្ហាការបាត់បង់កូនផងដែរ៕

​ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ