ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​បញ្ជាការដ្ឋាន ទាត់​ចោល​ព័ត៌មាន​ប្រឌិត​ថា រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ជំងឺ​របស់​កងទ័ព​ជួរ​មុខ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោធពលខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ ដោយ​ធ្វើការ​ទាត់​ចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោធពលខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ ដោយ​ធ្វើការ​ទាត់​ចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ជំងឺ​របស់​កងទ័ព​ជួរ​មុខ ។

អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោធពលខេមរភូមិន្ទ សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​មិន​ពិត​ខាងលើ និង​សូម​បំភ្លឺ​ជូន​សាធារណជន ដូច​ខាងក្រោម ៖

១- រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គ​បញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន អង្គភាព​ជួរ​មុខ​ទាំងអស់ តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​ជាប់​ជា​ប្រចាំ ជូន​កងទ័ព​ជួរ​មុខ ។

២- អង្គភាព​សុខាភិបាល​របស់​ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គ​បញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​អង្គភាព​ជួរ​មុខ បាន​និង​កំពុង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កងទ័ព​ជួរ​មុខ​ជាប់​ជា​ប្រចាំ ទាំង​មុន​ពេល អំឡុង​ពេល និង​ក្រោយ​ពេល​ប្រយុទ្ធ ។

៣- ចំពោះ​ស្ថានភាព​ជំងឺ​របស់​យោធិន​ដែល​តម្រូវ​ឲ្យ​មានការ​ព្យាបាល​កម្រិត​ស្រាល អ្នកជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​របស់​អង្គភាព​ជួរ​មុខ ចំពោះ​ការ​ព្យាបាល​កម្រិត​មធ្យម អ្នកជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ ថ្នាក់​ស្រុក និង​ខេត្ត​។ ចំពោះ​ការ​ព្យាបាល​កម្រិត​ធ្ងន់ អ្នកជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ នៅ​រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល​សហការ​ជាមួយ​អង្គភាព​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់​របស់​កង​យោធពលខេមរភូមិន្ទ បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ជាប់​ជា​ប្រចាំ​នៅ​តាម​ទិស​សមរភូមិ​មុខ ចាប់តាំងពី​មុន​ពេល​ប្រយុទ្ធ​រហូត​ដល់​បច្ចុប្បន្ន ថែម​ទាំង​មាន​សម្ភារៈ គ្រឿង​បំពាក់​សុខាភិបាល និង​ថ្នាំពេទ្យ​ឆ្លើយ​តប​តាម​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ