ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីន​ ៖ ​ថៃ​ប្រើ​បញ្ហា​មីន​ជា​លេស​ដើម្បី​កេង​ចំណេញ​នយោបាយ​ឬ​រំលោ.ភ​ដែន​អធិបតេយ្យភាព​កម្ពុជា​

4 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖​អាជ្ញាធរ​មីន​កម្ពុជា​បាន​គូសប្ញជាក់​ថា​កម្ពុជា​បដិសេធ ដាច់ ខាត​ចំពោះ​ចេ ត​នា​ចោទប្រកាន់​មិន​ពិត ឬ​ប្រើប្រាស់​បញ្ហា​មីន ជា​លេស​ដើម្បី​កេង​ចំណេញ នយោបាយ ឬ​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា​។​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អាជ្ញាធរ​មីន​នៅ​ថ្ងៃ​ទី​១៥​ខែសីហា…

​រាជធានី​ភ្នំពេញ​៖​អាជ្ញាធរ​មីន​កម្ពុជា​បាន​គូសប្ញជាក់​ថា​កម្ពុជា​បដិសេធ ដាច់ ខាត​ចំពោះ​ចេ ត​នា​ចោទប្រកាន់​មិន​ពិត ឬ​ប្រើប្រាស់​បញ្ហា​មីន ជា​លេស​ដើម្បី​កេង​ចំណេញ នយោបាយ ឬ​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អាជ្ញាធរ​មីន​នៅ​ថ្ងៃ​ទី​១៥​ខែសីហា ឆ្នាំ​២០២៥​បា ន​លើក​ឡើង​ថា​អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជ ន​ពិការ​ដោ យ​សារ​មីន (​អាជ្ញាធរ​មីន​) សូម​បដិសេធ និង​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទ ប្រកាន់​របស់​អ្នកនាំពាក្យ​កងទ័ព​ថៃ​ថា​កម្ពុជា​បង្កប់ មីន​ថ្មី ធ្វើ​ឱ្យ​ទាហាន​ថៃ​ជាន់​ប ណ្តា​ល​ឱ្យ​របួស​ជា​បន្តបន្ទាប់ ចំនួន​៤​លើក លើក​ទី​១ នៅ​ថ្ងៃ​ទី​១៦ កក្កដា លើក​ទី​២ នៅ​ថ្ងៃ​ទី​២៣ កក្កដា លើក​ទី​៣ នៅ​ថ្ងៃ​ទី​៩ សីហា និង​លើក​ទី​៤ នៅ​ថ្ងៃ​ទី​១២ សីហា​។ ជាមួយ​គ្នា​នេះ ថៃ​បាន​ចោ ទ​ប្រកាន់​ថា​កម្ពុជា រំលោភ​លើ​មាត្រា​១ នៃ​អនុសញ្ញា​ហាម ប្រាម​ការ​ប្រើប្រាស់​មីន ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​)​។

​អាជ្ញាធរ​មីន​បាន​លើក​ឡើង​ថា​ក្នុង​នាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ដែល​បច្ចុប្បន្ន​មាន ១៦៥​ប្រទេស​ជា​រដ្ឋ​ភាគី កម្ពុជា​ត្រូវ​បាន ទទួលស្គាល់​ជា​អន្តរជាតិ​ចំពោះ សមិទ្ធផល​នៃ ការ​បោសសម្អាត​ដ៏​ច្រើន​លើសលុប​។ ជា​រឿយ​ៗ​កងទ័ព​ថៃ​តែង ចោទប្រកាន់​កម្ពុជា ដោយ​មិន​បាន​ផ្តល់​ភស្តុ​តាង​ជាក់លាក់ ឬ​របាយការណ៍​នៃ​ការ​ស៊ើប​អ​ង្កេ ត​ពិតប្រាកដ នោះ​ឡើយ​។ ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​មិន​ពិត និង​គ្មាន​មូលដ្ឋាន​របស់​ថៃ អាជ្ញាធរ​មី ន​បាន​ផ្ញើរ​លិខិតផ្លូវការ​ជូន​ប្រធាន អនុសញ្ញា​អូ​តា​វ៉ា ដើម្បី​ជម្រាប​ពី​សាវតា និង​ប្រវត្តិ​ដែល ថៃ​តែង​ចិញ្ចឹមចិត្ត​ឈ្លានពាន​កម្ពុជា​ដោយ​ប្រើ​រូបភាព ថា​កម្ពុជា​ដាក់​មិន​ថ្មី​។

​អាជ្ញាធរ​មីន​បាន​លើក​ឡើង​ថា ថៃ​បាន​យក​បញ្ហា​មិន​ធ្វើ​នយោបាយ ចោទប្រកាន់​ម្តង ហើយ​ម្តងទៀត ដើម្បី​ជា​លេស​ប្រើ​កម្លាំងយោធា ឈ្លានពាន​កម្ពុជា​។ ក្នុង​ឆ្នាំ ២០០៨ ថៃ​បាន​ចោទប្រកាន់​ស្រ​ដៀង​គ្នា​អំពី​ការ​ដាក់​មិន​ថ្មី ដែល​ការ​ចោទ នេះ​គឺ​គ្មាន​ភស្តុ​តា ង​ច្បាស់លាស់​។ ទាំងនេះ គឺជា​យុទ្ធសាស្ត្រ​ដែល​ថៃ​ប្រើប្រាស់ ដើម្បី​បង្ក​ឱ្យ​ស្ថានភាព មាន​ភាព​តាន តឹង​និង​ឈាន​ទៅ​ប្រើ​កម្លាំងប្រដាប់អាវុធ​។​

​ក្នុង​ន័យ​នេះ កម្ពុជា​បាន​ផ្តល់​នូវ​កំណត់ចំណាំ​ថា ប្រ​សិន​គ្រោះថ្នាក់​ឬ​ឧប្បត្តិ ហេតុ​កើត ឡើង​នៅ​ក្នុង​ទឹកដី​ថៃ ថៃ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​

កម្ពុជា សូម​បដិសេធ​ដាច់ខាត រាល់​ការ​ប៉ុនប៉ង ចោទប្រកាន់ ឬ​ទំលាក់​កំហុស​ដោយ​គ្មាន មូលដ្ឋាន ឬ​ប្រើ ជា​លេស​ដើម្បី​កេងប្រវ័ញ្ច ផលប្រយោជន៍ នយោបាយ ឈាន​ទៅ​ឈ្លានពាន​ដោ យ​ប្រើ​កម្លាំងយោធា ប្រ​សិន​គ្រោះថ្នាក់ ឬ​ឧប្បត្តិហេតុ​កើតឡើង​នៅ​ក្នុង​ទឹកដី​កម្ពុជា ឬ​តំបន់​ព្រំ ដែន​មិន​ទាន់​បញ្ចប់​ការ ខណ្ឌសីមា មាន​ន័យ​ថា ថៃ​បាន​បំពាន​អនុស្សរណៈ​នៃ ការ​យោ​គយ ល់​គ្នា​ឆ្នាំ​២០០០ និង​កិច្ច ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំ ដែន​ទូទៅ ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ ២០២៥​។

តំបន់​នេះ ជា​តំបន់​មាន​មិន​ច្រើន​ដែល​បា ន​បន្សល់​ទុក​ដោយ សង្គ្រាម​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដល់ ១៩៨០ ហើយ​បច្ចុប្បន្ន តំបន់​នេះ​កំ ពុង​មានការ​ស្រាវជ្រាវ និង​ត្រូវ​បោសសម្អាត ប៉ុន្តែ​ការ​បោសសម្អាត​ក្នុង​តំបន់​នេះ មានការ លំបាក​ដោយសារ​ស្ថានភាព​ព្រៃ​ភ្នំ និង​បញ្ហា​ខណ្ឌ​សី មា ព្រំដែន​ដែល​មិន​ទាន់​បញ្ចប់​។ ដោយ​មូលហេតុ​នេះ រួម​ជាមួយ​ការ​គំរាមកំហែង​ដោយ យោធា​ថៃ និង ដើម្បី​សហគមន៍​មា ន​សុវត្ថិភាព ចាំបាច់​ត្រូវ​បញ្ចប់​ការ​ខណ្ឌសីមា​ព្រំដែន​ជា​មុន​។

​អាជ្ញាធរ​មីន​បាន​គូសបញ្ជាក់​ថា​៖«​កម្ពុជា​បដិសេធ ដាច់ខាត​ចំពោះ​ចេតនា​ចោទប្រកាន់​មិន​ពិត ឬ​ប្រើប្រាស់​បញ្ហា​មីន ជា​លេស​ដើម្បី​កេង​ចំណេញ នយោបាយ ឬ​រំលោភ​ដែន​អធិប​តេ យ្យ​ភាព​ប្រទេស​ដទៃ​»​។​

​ជាមួយ​គ្នា​នោះ​ដែរ​អា​ជ្ញា្​ធរ​មីន​បាន​អះអាង​ថា កម្ពុជា មិន​បាន​ប្រើប្រាស់ ហើយនឹង​មិន​ប្រើ​ប្រា ស់​មិន​ប្រឆាំង​មនុស្ស​ឡើយ ហើយ​កម្ពុជា បដិសេធ និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ ការ​ចោ ទ​ប្រកាន់​មិន​ពិ ត​អំពី​ការ​ប្រើប្រាស់​មីន ដើម្បី​ជា​ហេតុផល​ឈ្លានពាន និង​រំលោភ​ដែន​អ ធិ​ប​តេ យ្យ​ភាព​របស់​កម្ពុជា​។

កម្ពុជា សូម​អំពាវនាវ​ដល់​រដ្ឋ​ភាគី​អនុ​ស ញ្ញា​អូ​តា​វ៉ា​ទាំងអស់ ចូលរួម​ការពារ​បូរណភាព អនុសញ្ញា​អូ​តា​វ៉ា និង​ច្រានចោល​ដាច់​ខា ត​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន មូលដ្ឋាន​រវាង រដ្ឋ​ភាគី ជាក់ស្តែង​ករណី​ថៃ ចោទ​កម្ពុជា ។ ចូលរួម​ជំរុញ​ឱ្យ​ថៃ​ដោះ​លែង​ជា​ន្ទា​ន់ នូវ​ទាហាន​ក ម្ពុ​ជា​ដែល​នៅ​សេសសល់ ទាំងអស់​ដែ ល​ថៃ​បាន ចាប់ខ្លួន និង​ឃុំឃាំង​ដោយ​ខុ ស​ច្បាប់ ព្រោះ​វា​ជា​ការ​រំ លោភ​បំពាន​ច្បាប់​អន្តរជាតិ កិច្ចព្រមព្រៀង ឈប់​បាញ់ និង​គោល​ការ ណ៍​មនុស្សធម៌​។​ជំរុញ​ឱ្យ​ថៃ​គោរព​យ៉ាង​ពេញលេញ នូវ​កិច្ចព្រមព្រៀង ឈប់​បាញ់ ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និង លទ្ធផល​កិច្ចប្រជុំ​វិ​សា ម​ញ្ញ​គណៈ​ក​ម្មា​ធិ ការ​ព្រំដែន​ទូទៅ ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ ២០២៥ និង​បញ្ឈប់ រាល់​ការ​ឈ្លានពាន​មក​លើ​កម្ពុជា ជំរុញ​ការ​បន្ត និង​ព​ន្លឿ​ន​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន ដែល​ស្រប​តាម​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤, ១៩០៧ និង​អនុស្សរណៈ យោគយល់​គ្នា​ឆ្នាំ​២០០០ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់ ដោះស្រាយ បញ្ហា​ប្រកបដោយ​សន្តិភាព បញ្ចៀស​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ ធ្វើ​ឱ្យ​កា​បោស សម្អាត​មីន ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន ។​

​ជាមួយ​គ្នា​នោះ​ដែរ​ភាគី​កម្ពុជា​បាន​ជម្រុញ​ឱ្យ​ថៃ​ទទួលយក​នូវ​ការ​ប្រើប្រាស់​វិធានការ​ច្បាប់ ចំពោះ​ចំណុច​ព្រំដែន​ដែល មាន​ជម្លោះ​ទាំង​៤ តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ធានា បាន​នូវ​ដំណោះ​ស្រា យ​ច្បាស់លាស់ មាន​សន្តិភាព ដែល​អំណោយផល​ដល់​ការ​បោស ស​ម្អា ត​មីន ជំរុញ​ឱ្យ​ថៃ​បញ្ឈប់​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម អាវុធ​ដែល​បញ្ចេញ​សារធាតុ​គី មី​ពុល គ្រាប់​ទម្លាក់ ពីលើ​អាកាស​ប្រភេទ MK series 80 ការ​ចាប់​និង​ឃុំខ្លួន​ទាហាន​កម្ពុ ជា​ក្រោយ បទ​ឈប់​បាញ់ និង ការ​រំលោភ​បំពាន​លើ​ទាហាន​កម្ពុជា​ក្នុងអំឡុងពេល​ឃុំខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ