ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពកម្ពុជារុះរើលួសបន្លា និងទម្លា.ក់ទង់ជាតិថៃនៅជាំតែ

2 ម៉ោង មុន
  • ព្រះវិហារ

ខេត្ត​ព្រ​ហ​វិហារ ៖ តាម​សេចក្ដីរាយការណ៍​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​១៥ សីហា ២០២៥ បានឱ្យ​ដឹង​ថា វីរ​កងទ័ព​កម្ពុជា​ដែល​កំពុង​ឈរជើង​នៅ​ជាំ​តែ បាន​ធ្វើការ​រុះរើ​របង​លួស​បន្លា​ដែល​ទាហាន​ឈុត​ខ្មៅ​សៀម​បាន​រាយ​កាលពី​២​ថ្ងៃមុន តែ​ឥឡូវនេះ…

ខេត្ត​ព្រ​ហ​វិហារ ៖ តាម​សេចក្ដីរាយការណ៍​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​១៥ សីហា ២០២៥ បានឱ្យ​ដឹង​ថា វីរ​កងទ័ព​កម្ពុជា​ដែល​កំពុង​ឈរជើង​នៅ​ជាំ​តែ បាន​ធ្វើការ​រុះរើ​របង​លួស​បន្លា​ដែល​ទាហាន​ឈុត​ខ្មៅ​សៀម​បាន​រាយ​កាលពី​២​ថ្ងៃមុន តែ​ឥឡូវនេះ កងទ័ព​កម្ពុជា​បាន​ទម្លាក់​ទង់ជាតិ​ថៃ​វិញ ហើយ​បាន​ធ្វើការ​គ្រប់គ្រង​ផ្ទះ​តា​ម៉ុ​ក​ឡើង​វិញ ។

ការ​រាយ​លួស​បន្លា​ចូល​ក្នុង​តំបន​ជាំ​តែ ជា​ការ​រំលោភ​បំពាន​ពី​សំណាក់​ទាហាន​សៀម​មក​លើ​អធិបតេយ្យភាព​កម្ពុជា ព្រោះ​តំបន់​នេះ មាន​ភាព​ជាក់ស្ដែង​ណាស់​ថា ជា​ទឹកដី​កម្ពុជា មិនមែន​ជា​ទឹកដី​សៀម​ឡើយ ជាក់ស្ដែង ផ្ទះ​តា​ម៉ុ​ក​ដែល​ត្រូវ​បានជា​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ ។

ផ្ទះ​តា​ម៉ុ​ក​ក្នុង​តំបន់​ជាំ​តែ នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​ប្រែ​ក្លាយជា​តំបន់​ប្រវត្តិសាស្ត្រ​ទេសចរណ៍ និង​មាន​សក្តានុពល​សម្រាប់​សិក្សា​ស្រាវជ្រាវ ។ ផ្ទះ​តា​ម៉ុ​ក​អតីតកាល​ក្នុង​សង្គ្រាមស៊ីវិល​នា​ទស​វត្ស​ទី​៨០ នៅ​តំបន់​ជាំ​តែ ជាទី​តាំង​បញ្ជា​ទ័ព​របស់​តា​ម៉ុ​ក ដែល​នៅ​ទីនោះ មានផ្ទះ​ពេទ្យ​លេណដ្ឋាន​បញ្ជា ឃ្លាំង​ចាស់ អាង​ទឹក និង​អណ្ដូងទឹក ។

ផ្ទះ​តា​ម៉ុ​ក​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តេ​ជោ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​សង់​អំពី​ឈើ​ក្រោម​ធ្វើ​អំពី​បេតុង និង​សសរ​ជា​ឈើ​គ្រញូង ។ មន្ត្រី​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បញ្ជាក់​ថា «​តាម​ការ​សិក្សា​ស្រាវជ្រាវ​នា​ឆ្នាំ​១៩៩៣ ផ្ទះ​តា​ម៉ុ​ក ត្រូវ​បាន​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​យក​ទៅ​កាន់កាប់ តែ​នៅ​ក្រោយ​មានការ​ចរចា​គ្នា​ឆ្នាំ​១៩៩៨ ទើបបាន​យក​មក​កាន់កាប់​វិញ​» ។

ភ្ញៀវ​ទេសចរ​ភាគច្រើន​មិន​បានដឹង​អំពី​ប្រវត្តិ​ដើមទង​ផ្ទះ​តា​ម៉ុ​ក​ឡើយ ដោយ​ភាគច្រើន​ស្គាល់​តែ​ផ្ទះ​តា​ម៉ុ​ក​នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន ផ្ទះ​តា​ម៉ុ​ក​នា​តំបន់​ជាំ​តែ ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងទ័ព​កម្ពុជា ហើយ​ទីតាំង​នេះ​ជា​ព្រំដែន​កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ