ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​ង្ក្រា​.​ប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​អគារ​ខុន​ដូ HANA ឃាត់ខ្លួន​ជនសង្ស័យ​ចម្រុះ​​ជាតិ​សាសន៍​៤៨​នាក់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ខុន​ដូ​មួយ​កន្លែង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេក​​វិទ្យា​អន​ឡាញ​Online Scam ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៤៨​នាក់ ព្រមទាំង​ដកហូត​សម្ភារ​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ធំ ។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ខុន​ដូ​មួយ​កន្លែង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេក​​វិទ្យា​អន​ឡាញ​Online Scam ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៤៨​នាក់ ព្រមទាំង​ដកហូត​សម្ភារ​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ធំ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣:០០​នៅ​ក្នុង​ទីតាំង​អគារ​ខុន​ដូ HANA ដែល​មាន​ចំនួន​៧​ជាន់ ស្ថិត​នៅ​អគារ​លេខ​១៤៦៩ ផ្លូវ​១០៨៩ ភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ក្នុង​ប្រតិបត្តិការ​នោះ ដោយ​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​និង​ដោយ​មានការ​ចូលរួម​ពី​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​និង​ឆែកឆេរ​អគារ​ខុន​ដូ​ខាងលើ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយ​ពាក់ព័ន្ធ​នឹង​បទល្មើស Online Scam និង​ការស្នាក់​នៅ​ប្រមូល​ម្តុំ​ជនបរទេស​ខុសច្បាប់ ។ នៅ​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៤៨​នាក់ (​ស្រី​១០​នាក់​) មាន​៤​សញ្ជាតិ ក្នុង​នោះ ជនជាតិ​កូរ៉េ​ខាងត្បូង​ចំនួន​៣៣​នាក់ (​ស្រី​៥​នាក់​) ⁠​ជនជាតិ​នេ​ប៉ា​ល់​ចំនួន​១​នាក់ (​ប្រុស​) ⁠​ជនជាតិ​បង់​ក្លា​ដេ​ស ចំនួន​១​នាក់ (​ប្រុស​) ⁠​ជនជាតិ​ខ្មែរ ចំនួន​១៣​នាក់ (​ស្រី​៥​នាក់​) ផង​ដែរ ។ ក្រៅពី​នេះ ក្រុម​ប្រតិបត្តិការ​ក៏​បាន​រឹបអូស សម្ភារ​បម្រើ​ឱ្យ​ការ​ប្រព្រឹត្ត​បទល្មើស Scam Online រួម​មាន កុំព្យូទ័រ ចំនួន​៦០​គ្រឿង​, ⁠​ទូដែក​ចំនួន​៣​គ្រឿង និង​⁠​លិខិតឆ្លងដែន សរុប​ចំនួន​៣៥​ច្បាប់ ។

បច្ចុប្បន្ន ជនជាតិ​កូរ៉េ​ខាងត្បូង​ជនជាតិ​នេ​ប៉ា​ល់ ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ សរុប​ចំនួន​៤៨​នាក់​ខាងលើ ព្រមទាំង​សម្ភារ​រឹបអូស ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទូ​ទាំង​ប្រទេស ដោយ​មានការ​ចូលរួម​អនុវត្ត​សកម្មភាព​ពី​ក្រសួង ស្ថាប័ន អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​សំដៅ​ចូលរួម​ចំណែក​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។

ក្នុង​ក្រប​ខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​នឹង​ចាត់វិធានការ តាម​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង​បំផុត​ចំពោះ មេខ្លោង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ