ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ប្រវត្តិ​បែប​ណាខ្លះ ទើប​គេ​ហៅ​ថា​នំផ្លែអាយ ?

4 ម៉ោង មុន
  • ភ្នំពេញ

ខេត្តសៀមរាប​៖ អ្នកស្រុក​លាងដៃ តំបន់​អង្គរ ខេត្តសៀមរាប នៅ​តែ​និយម​ធ្វើ​នំ​ប្រពៃណី​ខ្មែរ ផ្សេង​ៗ ក្នុង​នោះ​មាន​នំផ្លែអាយ​ផង ។ ជាក់ស្ដែង​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​ដុំ ប៉ាច…

ខេត្តសៀមរាប​៖ អ្នកស្រុក​លាងដៃ តំបន់​អង្គរ ខេត្តសៀមរាប នៅ​តែ​និយម​ធ្វើ​នំ​ប្រពៃណី​ខ្មែរ ផ្សេង​ៗ ក្នុង​នោះ​មាន​នំផ្លែអាយ​ផង ។ ជាក់ស្ដែង​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​ដុំ ប៉ាច ជា​កសិករ​ផង និង​ជា​អ្នក​ធ្វើ​នំ ផ្សេង​ៗ ក្នុង​នោះ​មាន​នំផ្លែអាយ ឬ​នំ​បង្កប់​ស្ករ ដែល​មាន​រសជាតិ​ផ្អែម​ឈ្ងុយ ។

តើ​ចង់​ដឹង​ប្រវត្តិ​ឈ្មោះ​នំផ្លែអាយ​នេះ​ទេ ?

អ្នកស្រី​ដុំ ប៉ាច ធ្វើ​កន្ទោង តូច​ៗ ពី​ស្លឹកចេក​សម្រាប់​ដាក់​ផ្លែអាយ​ចំនួន​៥​គ្រាប់ តូច​ៗ ។ ក្នុង​១​កន្ទោង ដែល​មាន​ផ្លែអាយ​៥​គ្រាប់​អាច​លក់​បាន​ក្នុង​តម្លៃ​៥០០​រៀល ។

អ្នកស្រី​ដុំ ប៉ាច ច្រើន​តែ​យកនំ​ដើរ​លក់​តាម​ផ្ទះ​ក្នុងភូមិ ឬ​លក់​នៅ​តាម​ពិធីបុណ្យ ផ្សេង​ៗ​ក្នុងភូមិ ។
បើ​តាម​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ឱ្យ​ដឹង​ទៀត​ថា គ្រឿងផ្សំ​សម្រាប់​ធ្វើ​នំ ដូច​ជា​ស្ករផែន ដូងទុំ ស្លឹកចេក ដែល​អ្នកស្រី​ដុំ ប៉ាច មាននៅ​ជុំវិញ​ផ្ទះ​គាត់ និង​រក​ទិញ​ពី​អ្នក​ភូមិ​ស្រុក ក្បែរ​ៗ​គ្នា ។

ទោះបី​មុខរបរ​ធ្វើ​នំផ្លែអាយ​រកបាន​ប្រាក់​ចំណូល​បន្ថែម​តិចតួច ក៏​ប៉ុន្តែ​អ្នកស្រី​ដុំ ប៉ាច អាច​រក​ប្រាក់​បន្ថែម​សម្រាប់​ផ្សំ​ជាមួយ​ការ​ចំណាយ ផ្សេង​ៗ ផ្គត់ផ្គង់​គ្រួសារ ។

បើ​តាម​វចនានុក្រម​ខ្មែរ ពន្យល់​ថា នំផ្លែអាយ គឺជា​នំ​បំពួនស្ករ ។ ចាស់​ៗ​តំណាល​ប្រាប់​ថា បានជា​នំ​បំពួនស្ករ​នេះ​មានឈ្មោះ​ថា​នំផ្លែអាយ ផង​ដែរ ពីព្រោះ​ក្នុង​រជ្ជកាល​នៃ​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​រា​មា​ឥស្សរាធិបតី គេ​ច្រើន​យកនំ​នេះ​ទៅ​ដាក់​ភ្ជាប់​លើ​មែកឈើ ឬ​មែក​ឫស្សី​ដែល​គេ​កាត់​យក​មក​ដោត​លើ​កំណាត់​ដើម​ចេក គេ​ភ្ជាប់​នំ​នេះ​តម្រៀប​គ្នា ស្រ​ដៀង​នឹង​ឈើ​មាន​ផ្លែ … គេ​សន្មត​ឈ្មោះ​ថា​នំផ្លែអាយ គឺ​ទុកដូចជា​ឈើ​ផ្លែ​នៅ​អាយ ពុំ​មែន​ផ្លែ​ដែល​គេ​បេះ​យក​មក​ពី​ដើមឈើ​ឯនាយ​ទេ ។

បច្ចុប្បន្ន​នំផ្លែអាយ នៅ​មាន​វត្តមាន​ក្នុង​សង្គម​ខ្មែរ​នៅឡើយ ប៉ុន្តែ​មិនសូវ​មាន​គេ​ធ្វើ​លក់​ច្រើន ឬ​អាច​ងាយ​រក​ទិញ​បាន​ហូប​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ