ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ? ញ៉ាំ​អាហារ​ជាមួយ​មនុស្ស​មិន​ចូល​ចិត្ត អាច​កើត​ជំងឺ​កា.ច​ទាំងនេះ​!

4 ម៉ោង មុន

បរិយាកាស​ពេល​ញ៉ាំ​អាហារ​មាន​ឥទ្ធិពល​សំខាន់​ទៅ​លើ​សុខភាព​របស់​អ្នក​។ ការ​ញ៉ាំ​អាហារ​ជាមួយ​មនុស្ស​ដែល​អ្នក​មិន​ពេញចិត្ត​អាច​បង្ក​ឱ្យ​មាន​ភាព​តានតឹង ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​រាង​កាយ​។ ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​: នៅ​ពេល​អ្នកមាន​អារម្មណ៍​តានតឹង រាង​កាយ​បញ្ចេញ​អ័រម៉ូន Cortisol ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​មិនល្អ​។ នេះ​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា ហើមពោះ…

បរិយាកាស​ពេល​ញ៉ាំ​អាហារ​មាន​ឥទ្ធិពល​សំខាន់​ទៅ​លើ​សុខភាព​របស់​អ្នក​។ ការ​ញ៉ាំ​អាហារ​ជាមួយ​មនុស្ស​ដែល​អ្នក​មិន​ពេញចិត្ត​អាច​បង្ក​ឱ្យ​មាន​ភាព​តានតឹង ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​រាង​កាយ​។

ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​: នៅ​ពេល​អ្នកមាន​អារម្មណ៍​តានតឹង រាង​កាយ​បញ្ចេញ​អ័រម៉ូន Cortisol ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​មិនល្អ​។ នេះ​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា ហើមពោះ មិន​រំលាយ​អាហារ និង រលាក​ពោះវៀន​។

ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ​: ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​ញ៉ាំ​អាហារ​ក្នុង​អារម្មណ៍​មិន​ស្រួល​អាច​នឹង ញ៉ាំ​លឿន ឬ​ច្រើន​ជាង​ធម្មតា​។ ទម្លាប់​នេះ​អាច​បង្កើន​ហានិភ័យ​នៃ ជំងឺ​ធាត់ និង ជំងឺ​មេតាបូលីស ដូច​ជា​ទឹកនោមផ្អែម ឬ​ខ្លាញ់​រុំ​ថ្លើម​។

ផល​ប៉ះពាល់​រយៈពេល​វែង​: ភាព​តានតឹង​នៅ​ពេល​ញ៉ាំ​អាហារ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ សុខភាព​បេះដូង និង ប្រព័ន្ធ​ភាពស៊ាំ របស់​អ្នក ដោយ​បង្កើន​កម្រិត ការ​រលាក នៅ​ក្នុង​ខ្លួន​។

ចំណុច​សម្គាល់
ដូច្នេះ ការ​ជ្រើសរើស​បរិយាកាស​ដែល​សប្បាយ​រីករាយ និង​ផាសុកភាព​ក្នុង​ការ​ញ៉ាំ​អាហារ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ