ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសជប៉ុន​រំលឹក​ខួប​៨០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រា​ម​លោក​លើក​ទី​២

2 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ថ្ងៃ​នេះ ប្រទេស​ជប៉ុន​រំលឹក​ខួប​ទី​៨០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​ក្រោយ​ការ​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​២​គ្រាប់​ទៅ​លើ​​ទី​ក្រុង​ហ៊ីរ៉ូ​ស៊ីម៉ា និង​ណាហ្កាសាគី​។ សមាជិក​គណៈរដ្ឋ​មន្ត្រី​ជប៉ុន​យ៉ាង​តិច​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​វិហារ​យ៉ាស៊ូគូ​នី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​យុទ្ធ​ជប៉ុន​ជាង​២,៥​លាន​នាក់​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​សង្គ្រាម​។ នោះ​គឺ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​។ វិហារ​យ៉ាស៊ូ​គូនី​មាន​ទាំង​រឿង​ល្អ និង​រឿង​អាក្រក់​ព្រោះ​នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​មេ​ទ័ព​ជប៉ុន​១៤​នាក់​ដែល​ត្រូវ​ប្រទេស​ជិត​ខាង​ដូច​ជា​ចិន កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​ចាត់​ទុក​ជា​ឧក្រិដ្ឋ​ជន​។…

ទី​ក្រុង​តូក្យូ៖ ថ្ងៃ​នេះ ប្រទេស​ជប៉ុន​រំលឹក​ខួប​ទី​៨០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​ក្រោយ​ការ​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​២​គ្រាប់​ទៅ​លើ​​ទី​ក្រុង​ហ៊ីរ៉ូ​ស៊ីម៉ា និង​ណាហ្កាសាគី​។ សមាជិក​គណៈរដ្ឋ​មន្ត្រី​ជប៉ុន​យ៉ាង​តិច​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​វិហារ​យ៉ាស៊ូគូ​នី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​យុទ្ធ​ជប៉ុន​ជាង​២,៥​លាន​នាក់​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​សង្គ្រាម​។ នោះ​គឺ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​។

វិហារ​យ៉ាស៊ូ​គូនី​មាន​ទាំង​រឿង​ល្អ និង​រឿង​អាក្រក់​ព្រោះ​នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​មេ​ទ័ព​ជប៉ុន​១៤​នាក់​ដែល​ត្រូវ​ប្រទេស​ជិត​ខាង​ដូច​ជា​ចិន កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​ចាត់​ទុក​ជា​ឧក្រិដ្ឋ​ជន​។ អ្នក​ទាំង​នេះ​ត្រូវ​តុលាការ​កាត់​ទោស​។ ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​អ៊ីស៊ីបា ក៏​ចូលរួម​រំលឹក​ព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​ ប៉ុន្តែ​លោក​ចូល​រួម​នៅ​ក្នុង​ទី​បូជនីយដ្ឋាន​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដោយ​មាន​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ណារូតុ​ក៏​យាង​ទៅ​ចូលរួម​ផង​ដែរ​។ ​

ការ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូ​គូនី​ជា​បញ្ហា​រសើប​។ អីចឹង​ហើយ​បាន​ជា​ថ្នាក់​ដឹក​នាំ​របស់​ជប៉ុន​កម្រិត​នាយក​រដ្ឋ​មន្ត្រី​មិន​សូវ​ហ៊ាន​ទៅ​ទី​​នោះ​ទេ​។ លើក​លែង​តែ​លោក​ស៊ីនហ្សូ​អាបេ​ម្នាក់​គត់​ដែល​ទៅ​វិហារ​នេះ​កាល​ពី​ឆ្នាំ​២០១៣ ហើយ​ត្រូវ​លោក​អូបាម៉ា​រិះ​គន់​​។ ​​​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បច្ចុប្បន្ន​ថ្វី​ដ្បិត​មិន​បាន​អញ្ជើញ​ទៅ​វិហារ​នោះ​ដោយ​ផ្ទាល់​ ​លោក​បាន​ចាត់​អ្នក​តំណាង​នាំ​យក​តង្វាយ​ទៅ​ទី​នោះ​​​។ កាល​ពី​ពេល​គាត់​ទៅ​វិហារ​នោះ​កាល​ពី​ខែ​តុលា​ កូរ៉េ​ខាង​ត្បូង​ និង​ចិន​រិះ​គន់​យ៉ាង​ខ្លាំង។

រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ លោក​វ៉ាង​យី នៅ​ថ្ងៃ​នេះ​មិន​បាន​និយាយ​បញ្ចេញ​ឈ្មោះ​វិហារ​យ៉ាស៊ូ​គូនី​ទេ​។ លោក​ថា​មាន​តែ​ការ​ទទួល​ស្គាល់​សច្ច​​ភាព​ប្រវត្តិ​សាស្ត្រ​តែ​ប៉ុណ្ណោះ​ទើប​អាច​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ​, មាន​តែ​ការ​រៀន​សូត្រ​ពី​ប្រវត្តិ​សាស្ត្រ​តែ​ប៉ុណ្ណោះ​ទើប​អាច​មាន​អនា​គត​កាន់​តែ​ប្រសើរ​ និង​មាន​តែ​ការ​​ចង​ចាំ​​អតីត​កាល​តែ​ប៉ុណ្ណោះ​ទើប​​ជៀស​ផុត​ពី​ប្រវត្តិ​សាស្ត្រ​ច្រំ​ដែន​។ ​លោក​សូម​​​ជំរុញ​ឱ្យ​ជប៉ុន​ប្រកាន់​យក​ជម្រើស​ត្រឹម​ត្រូវ​​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍មួយ​ទៀត​ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង «​សម្ដែង​ការ​ខក​ចិត្ត​ និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​» ​ដែល​មាន​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឧក្រិដ្ឋ​ជន​នៅ​វិហារ​យ៉ាស៊ូ​គូនី​។ កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​​អនាគត​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំង​២​អាស្រ័យ​ទៅ​លើ​ជំហរ​របស់​ជប៉ុន​ចេះ​សោក​ស្ដាយ​នូវ​ទង្វើ​របស់​ខ្លួន​ពី​អតីត​កាល​។ នេះ​បើ​យោ​ងតាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​។​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភពពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ