ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​ទាំងនេះ​មាន​ជាតិ​ស្ករ​ខ្ពស់ ញ៉ាំប្រយ័ត្ន​ប្រយែង បើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម

4 ម៉ោង មុន

ការ​ទទួលទាន​ផ្លែ​ឈើ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ប៉ុន្តែ​ផ្លែ​ឈើ​មួយ​ចំនួន​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ដែល​គួរ​គិតគូរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​ចង់​គ្រប់គ្រង​ទម្ងន់ ។ ខាងក្រោម​នេះ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ៖ ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ផ្លែ​ទុរេន​:…

ការ​ទទួលទាន​ផ្លែ​ឈើ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ប៉ុន្តែ​ផ្លែ​ឈើ​មួយ​ចំនួន​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ដែល​គួរ​គិតគូរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​ចង់​គ្រប់គ្រង​ទម្ងន់ ។ ខាងក្រោម​នេះ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ៖

ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់

ផ្លែ​ទុរេន​: ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «​ស្តេច​នៃ​ផ្លែ​ឈើ​» ដែល​មាន​រសជាតិ​ឆ្ងាញ់​ខ្លាំង ប៉ុន្តែ​ក៏​មាន​ជាតិ​ស្ករ​ខ្ពស់​ខ្លាំង​ផង​ដែរ ។

ផ្លែ​ខ្នុរ​: ផ្លែ​ឈើ​នេះ​មាន​រសជាតិ​ផ្អែម​ខ្លាំង និង​មាន​ក្លិន​ឈ្ងុយ ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ស្ករ​ច្រើន​។

ផ្លែ​មៀន និង​ផ្លែ​គូលែន​: ជា​ផ្លែ​ឈើ​ដែល​មាន​ទំហំ​តូច​ៗ ប៉ុន្តែ​មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​លឿន ។

ផ្លែ​ទំពាំងបាយជូរ​: ទោះបីជា​វា​ជា​ផ្លែ​ឈើ​ដែល​មាន​ប្រយោជន៍​ក៏​ដោយ ផ្លែ​ទំពាំងបាយជូរ​មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​មួយ​ផ្លែ​ៗ ជា​ពិសេស​នៅ​ពេល​ដែល​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន ។

ផ្លែ​ល្មុត​: មាន​សាច់​ទន់ និង​ផ្អែម​ខ្លាំង ដែល​ជា​សញ្ញា​បង្ហាញ​ថា​វា​មាន​ជាតិ​ស្ករ​ខ្ពស់​។

ផ្លែ​ម្នាស់​: ជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​លាយ​ជូរ ហើយ​ក៏​មាន​ជាតិ​ស្ករ​ធម្មជាតិ​ខ្ពស់​ផង​ដែរ​។

ផ្លែស្វាយ​ទុំ​: ស្វាយ​នៅ​ពេល​ដែល​ទុំ​ខ្លាំង​វា​នឹង​មាន​រសជាតិ​ផ្អែម​ខ្លាំង ដែល​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ស្ករ​កើនឡើង ។

ទោះបីជា​ផ្លែ​ឈើ​ទាំងនេះ មាន​ជាតិ​ស្ករ​ខ្ពស់​ក៏​ដោយ ក៏​វា​មាន​វីតាមីន និង​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដែរ ។ ដូច្នេះ អ្នក​មិន​ចាំបាច់​ចៀសវាង​ទាំងស្រុង​នោះ​ទេ គ្រាន់តែ​គួរតែ​បរិភោគ​ក្នុង​បរិមាណ​សមរម្យ និង​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ