ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំនឹងប្រកាសបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុប២០២៥ចំនួន២លើក

2 នាទី មុន

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ នឹងប្រកាសបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥(បាក់ឌុប) នៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡងចំនួន២លើក ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា…

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ នឹងប្រកាសបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥(បាក់ឌុប) នៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡងចំនួន២លើក ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហានេះថា ដើម្បីលើកទឹកចិត្តបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ឱ្យមកមើលឈ្មោះប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗ ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡងចំនួន២លើក ដូចខាងក្រោម ដើម្បីពិនិត្យមើល និងបញ្ជាក់ម្ដងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ ដោយមិនផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងទេ៖

លើកទី១៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ និងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្តចំនួន២៣។ ហើយនិងលើកទី២៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ