ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡានរេចង្កូត​ទៅ​បុ.កគូថ​ឡាន​មួយ​គ្រឿងទៀត ​ស្លា.ប់​អ្នកបើកបរ​ ប្រពន្ធ​​របួ.ស​ធ្ងន់​

13 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង បុរស​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ប្រពន្ធ​បា​នរក​របួស​ជា​ទម្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 5​និង 30 នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី 15 ខែមីនា​ឆ្នាំ 2025 លើ​កំណាត់​ផ្លូវជាតិ​លេខ…

ខេត្តកំពង់ឆ្នាំង បុរស​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ប្រពន្ធ​បា​នរក​របួស​ជា​ទម្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 5​និង 30 នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី 15 ខែមីនា​ឆ្នាំ 2025 លើ​កំណាត់​ផ្លូវជាតិ​លេខ 5 ចន្លោះ​គីឡូម៉ែត្រ​លេខ​109 និង 110 នៅ​ក្នុងភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ គ្រា​ដែល​ជន​រង​គ្រោះ​បើករថយន្ត​ទៅ​បូក​និង​គូរ​រថយន្ត​ឈប់​ស្ងៀម​ពីក្រោយ​។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើត​ហេ​ត្ត​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​អ្នកបើកបរ​រថយន្ត​ឈ្មោះ ផាត វិសាល អាយុ 32 ឆ្នាំ ប្រពន្ធ​រួម​ដំណើរ​ជាមួយ​ឈ្មោះ លស គឹ​ម​តេ​ង អាយុ 32 ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។​មុន​ពេល​កើតហេតុ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក Hyundai Libero ពណ៌​សលាយ​ប្រផេះ ក្នុង​ដំណើរ​ពី​ត្បូង ទៅ​ជើង ។​លក់​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រាយ​ចង្កូត ទៅ​បុក​គូទ​រថយន្ត​  មួយ​គ្រឿង​ម៉ាក JAK ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ 3G.4144 ក្នុង​ដំណើរ​ស្រប​ដូច​គ្នា បណ្ដាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ផាត វិសាល បាន​ស្លាប់​នៅ​នឹង​កន្លែង​ចំណែក​ប្រពន្ធ​រង​របួស​ជា​ទម្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​  ។

ក្រោយ​ពេល​កើតហេតុ​ផ្ស​ប់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​រថយន្ត​ទាំង​ពីរ​គ្រឿង​តែ​បាន​យក​មក​រក្សា​ទុក​នៅ​កន្លែង​សមត្ថកិច្ច​នគរបាល ។​ដោយឡែក​អ្នកបើកបរ​រថយន្ត​ឈប់​ក្រៀម​បាន​រត់គេច​ខ្លួន​បាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ