អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដាក់គោលដៅចល័តពិនិត្យអាវុ.ធជាតិផ្ទុះនិងជាតិអាល់កុល
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដាក់ចល័តពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាលកុលនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នៅផ្លូវបំបែកដើមពុទ្រា ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ការអនុវត្តន៍អាវុធជាតិផ្ទុះនិងជាតិអាលកុលឃើញកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតពិនិត្យអាវុធជាតិផ្ទុះនិងកម្លាំងនគរបាលប៉ូលីសចរាចរណ៍ផ្លូវគោកជំនាញពិនិត្យជាតិអាកុលនិងប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅប្រមាណជាង១០នាក់។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមានកម្លាំងជំនាញបានចល័តដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាកុល ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ការដាក់ចល័តត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុលត្រូវបានធ្វើតាមដងផ្លូវបំបែកដូវជាកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតត្រូវបានត្រួតពិនិត្យអាវុធជាតិផ្ទុះទាំងរថយន្តនិងម៉ូតូនិងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកពិនិត្យជាតិអាកុលដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា ក្រោយកម្លាំងជំនាញធ្វើការពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាកុលឃើញថា ក្រុមក្មេងទំនើងបងតូចបងធំនិងចោឆក់លួចដូចជាមានភាពស្ងប់ស្ងាត់និងពិនិត្យជាតិអាកុលគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថោយហើយកម្លាំងជំនាញបន្តចុះធ្វើដើម្បីដើម្បីការពារភូមិ/ឃុំមានសុវត្ថិភាព ៕












ចែករំលែកព័តមាននេះ