ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​៤​រូប ផ្តល់​ការ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​ដល់​កងទ័ព​កូ​ឡុំ​ប៊ី

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កូ​ឡុំ​ប៊ី ចាប់ពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ​សកម្មភាព​កម្ចាត់​មីន​របស់​អង្គភាព CMAC ចំនួន​៤​រូប បាន​បំពេញ​បេស​សកម្ម​ផ្តល់​ការ​ហ្វឹក​ហ្វឹ​ន​ជូន​យោធា​ចា​រ្យ​វិស្វកម្ម​ជំនាញ​បោសសម្អាត​មីន នៃ​កងទ័ព​កូ​ឡំ​ប៊ី​! ការ​ហ្វឹកហ្វឺន​នេះ ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន ជូន​រដ្ឋាភិបាល​កូ​ឡំ​ប៊ី ក្នុង​រយៈពេល​៣​ឆ្នាំ (២០២៥-២០២៧) ដែល​ផ្តល់​សហការ​ជាមួយ​អង្គភាព CMAC ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​បញ្ជាក់​ថា អង្គភាព CMAC បាន​ផ្តល់​ការ​ហ្វឹកហ្វឺន ជូន​កងទ័ព​កូ​ឡំ​ប៊ី ទាំង​នៅ​កម្ពុជា និង​នៅ​ឯ​ប្រទេស​កូ​ឡុំ​ប៊ី លើ​ជំនាញ​បោសសម្អាត​មីន​នេះ បាន​ចំនួន​ជិត ២០០​នាក់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ