ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​កម្លាំង​ជំរុញ​គុន​ខ្មែរ វើក ឧបត្ថម្ភ​បន្ថែម ១០៨​លាន​រៀល​សម្រាប់​ជ័យ​លា​ភី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ IPCC «​វើក សេនា​គុន​ខ្មែរ​យ័ន្ត​៨​ទិស​»

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ មរតក​គុន​ខ្មែរ​កាន់តែ​រីក​ចម្រើន​សាយភាយ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ តួយ៉ាង​ដូច​ជា ព្រឹត្តិការណ៍ វើក សេនា​គុន​ខ្មែរ​យ័ន្ត ៨​ទិស រដូវ​កាល​ទី…

រាជធានីភ្នំពេញ​ ៖ មរតក​គុន​ខ្មែរ​កាន់តែ​រីក​ចម្រើន​សាយភាយ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ តួយ៉ាង​ដូច​ជា ព្រឹត្តិការណ៍ វើក សេនា​គុន​ខ្មែរ​យ័ន្ត ៨​ទិស រដូវ​កាល​ទី ៤ ដែល​បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ IPCC គុន​ខ្មែរ​នា​ចុង​ស​ប្តា​ហ៍​នេះ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ ។

លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វី​រៈ នៃ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ពី​ការ​ឧបត្ថម្ភ​ដល់​ទៅ ១០៨​លាន​រៀល​ សម្រាប់​ម្ចាស់​ខ្សែក្រវាត់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ចែក​ពូ​ល​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ IPCC «​វើក សេនា​គុន​ខ្មែរ​យ័ន្ត ៨ ទិស​»​។

ក្រោម​ការ​ឧបត្ថម្ភ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ខ្សែក្រវាត់ IPCC គុន​ខ្មែរ​លើក​នេះ អម​មក​ជាមួយ​ប្រាក់​រង្វាន់​សរុប​១០៨​លាន​រៀល​រួម​មាន​៖ លេខ​១ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៤៨​លាន​រៀល​, លេខ​២ ទទួល​បាន​២៤​លាន​រៀល​, លេខ​៣ ទទួល​បាន​១២​លាន​រៀល​, និង​លេខ​៤​ទទួល​បាន​៨ លាន​រៀល​ ។ សម្រាប់​កីឡាករ​មិន​ទទួល​បាន​ជ័យ​លា​ភី​៤​រូប​ទៀត នឹង​ទទួល​បាន​ម្នាក់​៤​លាន
​រៀល​។

ការ​ឧបត្ថម្ភ​ជា​ហូ​ហែ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ជំរុញ​វិស័យ​គុន​ខ្មែរ​ឱ្យ​កាន់​តែ​លេចធ្លោ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត ជា​ពិសេស គឺ​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ ឱ្យ​បន្ត​ខិតខំ​ហ្វឹកហាត់​លើ​សមត្ថភាព​ខ្លួន​។ ជាក់ស្តែង បេក្ខភាព​ទាំង​៨​រូប ក្នុង​វគ្គ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ សុទ្ធតែ​ជា​ជើង​ខ្លាំង​ដែល​ឆ្លងកាត់​វគ្គ​ជម្រុះ​វិល​ជុំ ទម្រាំ​អាច​ឈាន​មក​ដល់​វគ្គ​នេះ​បាន​។

ព្រឹត្តិការណ៍​ប្រកួត​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤ ខែមីនា ឆ្នាំ ២០២៦ ចាប់ពី​ម៉ោង​៧​យប់​តទៅ នៅ​លើ​ទឹកដី​ខេត្តស្ទឹងត្រែង ហើយ​ក៏​មានការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ផេ​ក​ផ្លូវការ​របស់ វើក និង​ផេ​ក​ផ្លូវការ​របស់ Town Full HDTV​ ។

វើក ជួយ​គុន​ខ្មែរ​ច្រើន​ជាងគេ និង​ដំបូង​គេ​បង្អស់​! ។ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ