ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ាក​ KIA ដឹក​ក្ដារបន្ទះ​កុង​ផ្លា​កេ ក្រឡាប់​របួស​ព្រូ​ម្នាក់

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក ​KIA ១​គ្រឿង​ ខណៈ​ដឹក​ក្ដារបន្ទះ​កុង​ផ្លា​កេ​ ជា​ច្រើន​បន្ទះ បាន​ចូល​ទៅ​ចាក់​ប្រេង​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង ហើយដោយ​សារ​តែ​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ​នោះ​ខ្ពស់​ជាង​ផ្លូវ បាន​ធ្វើ​ឲ្យ​រថយន្ត​ផ្អៀង​កង់​មួយ​ចំហៀង…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក ​KIA ១​គ្រឿង​ ខណៈ​ដឹក​ក្ដារបន្ទះ​កុង​ផ្លា​កេ​ ជា​ច្រើន​បន្ទះ បាន​ចូល​ទៅ​ចាក់​ប្រេង​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង ហើយដោយ​សារ​តែ​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ​នោះ​ខ្ពស់​ជាង​ផ្លូវ បាន​ធ្វើ​ឲ្យ​រថយន្ត​ផ្អៀង​កង់​មួយ​ចំហៀង រួច​ក៏​ក្រឡាប់​ដេក​ផ្អៀង បណ្ដាល​ឲ្យ​ព្រូ​រថយន្ត​ម្នាក់​រង​របួស​ជើង​យ៉ាងដំណំ ។

ហេតុការណ៍​នេះ​បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ នៅ​ចំណុច​ស្ថានីយ៍​ប្រេង​មួយ​កន្លែង ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​បុរី​សន្តិភាព​២ ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​ ១​គ្រឿង ​ម៉ាក​ KIA ព​ណ៌​ស ពាក់​ស្លាក​លេខ ក្រចេះ​2A-0674 ដឹ​ក្ដារបន្ទះ​កុង​ផ្លា​កេ បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កែង​ផ្លូវ​៥០​ម៉ែត្រ បាន​ចូល​ទៅ​ចាក់​ប្រេង​នៅ​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ ហើយដោយ​សារ​តែ​បរិវេណ​ស្ថានីយ៍​ប្រេងឥន្ធនៈ​នោះ​ខ្ពស់​ជាង​ផ្លូវ ទើប​ធ្វើ​ឲ្យ​រថយន្ត​ផ្អៀង​កង់​មួយ​ចំហៀង​ រួច​ក្រឡាប់​តែ​ម្ដង ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ បាន​បណ្ដាល​ឲ្យ​ព្រូ​រថយន្ត​ម្នាក់​រង​របួស​ជើង​យ៉ាងដំណំ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែកឯ​រថយន្ត ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ។ ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​យក​រថយន្ត​ ១​គ្រឿង​ទៀត​ទៅ​ដឹក​យក​ក្ដារបន្ទះ​កុង​ផ្លា​កេ ​នោះ​ចេញ ព្រមទាំង​នាំ​យក​រថយន្ត​ខាងលើ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ