ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្ត្រី​មាន​វិបត្តិ​គ្មាន​កូន មាន​រដូវ​មិន​ទៀងទាត់

2 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ជំងឺ​ស្អិត​ស្បូន​ជា​មូលហេតុ​ធ្វើ​អោយ​ស្ត្រី​មាន​វិបត្តិ​គ្មាន​កូន មាន​រដូវ​មិន​ទៀងទាត់ និង​ឈាមរដូវ​តិច ដែល​បណ្តាល​មក​ពី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ជាប់​គ្នា​ស្ទើរតែ​ទាំងអស់ ។ ក​) មូលហេតុ​៖ – ជំងឺ​នេះ​កើតមក​ពី​ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ជំងឺ​ស្អិត​ស្បូន​ជា​មូលហេតុ​ធ្វើ​អោយ​ស្ត្រី​មាន​វិបត្តិ​គ្មាន​កូន មាន​រដូវ​មិន​ទៀងទាត់ និង​ឈាមរដូវ​តិច ដែល​បណ្តាល​មក​ពី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ជាប់​គ្នា​ស្ទើរតែ​ទាំងអស់ ។

ក​) មូលហេតុ​៖

– ជំងឺ​នេះ​កើតមក​ពី​ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ (Endometritis)

– ស្ត្រី​ធ្លាប់​ធ្វើការ​រំលូតកូន​ជា​ញឹកញាប់ (Frequency abortion)

– ស្ត្រី​មាន​រលាក​អាង​ត្រគាក (Pelvic inflammatory)

ខ​) រោគ​សញ្ញា​នៃ​ជំងឺ​ស្អិត​ស្បូន​មាន​៖

– ស្ត្រី​មាន​រដូវ​តិចតួច​ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ខ្លះ​នៅ​ផ្នែក​ណាមួយ

– ស្ត្រី​ពុំ​មាន​រដូវ​ទាំង​វ័យក្មេង​ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំងស្រុង

– ស្ត្រី​មាន​ផ្ទៃពោះ​ឧស្សាហ៍​រលូត​នៅ​ត្រីមាស​ទី​១

– ស្ត្រី​ធ្លាប់​មាន​រោគ​សញ្ញា​ឈឺចាប់​ក្នុង​អាង​ត្រគាក​រ៉ាំរ៉ៃ​ពី​មុន​មក

– ស្ត្រី​ធ្លាប់​មាន​ជំងឺ​រលា​កដៃ​ស្បូន

– ស្ត្រី​ធ្លាប់​មាន​ប្រវត្តិ​ធ្លាក់ស និង​ក្លាយ​រោគ ដោយ​ធ្លាក់ស និង​មាន​ធុំក្លិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ