ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​សរ​សើរ​ត្រាំ​មិន​ដា.ច់​ពី​មាត់​ថា​ជា​អ្នក​ខិត​ខំ​រំ ​លត់​ភ្លើង​សង្គ្រាម

2 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​និយាយ​កោត​សរ​សើរ​លោក​ត្រាំ​មិន​ដាច់​ពី​មាត់​ដែល​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ទោះ​បី​ពេល​ខ្លះ​គាត់​ប្រើ​សម្ដី​លើស​លោះ​ខ្លះ​ក៏​ដោយ​។ លោក​ថ្លែង​ដូច្នេះ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​​ការ​ជួប​គ្នា​កម្រិត​​​កំពូល​ជា​មួយ​លោក​ត្រាំ​នៅ​រដ្ឋ​អាឡាស់​ស្កា​នៅ​យប់​នេះ​។ បន្ទាប់​ពី​​កោះ​ប្រជុំ​​​មន្ត្រី​ក្រោម​ឱវាទ​ពាក់​ព័ន្ធ​នឹង​ជំនួប​កំពូល​នោះ លោក​​ពូទីន​ថ្លែង​នៅ​ក្នុង​ខ្សែ​អាត់​វីឌីអូ​ឃ្លីប​ខ្លី​មួយ​ឈុត​ថា​រដ្ឋ​បាល​របស់​លោក​ត្រាំខិត​ខំ​ដោយ​សុទ្ធ​ចិត្ត​ដើម្បី​បញ្ចប់​អរិភាព​នឹង​គ្នា​ និង​ដើម្បី​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​ដែល​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​គ្រប់​ភាគី​ទាំង​អស់​។​ លោក​ពូទីន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ការ​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព​រយៈ​ពេល​យូរ​អង្វែង​រវាង​ប្រទេស​រុស្ស៊ី អាមេរិក និង​អឺរ៉ុប ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល​អាច​នឹង​សម្រេច​ទៅ​​បាន​បើ​សិន​មាន​​​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​រវាង​រុស្ស៊ី…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​និយាយ​កោត​សរ​សើរ​លោក​ត្រាំ​មិន​ដាច់​ពី​មាត់​ដែល​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ទោះ​បី​ពេល​ខ្លះ​គាត់​ប្រើ​សម្ដី​លើស​លោះ​ខ្លះ​ក៏​ដោយ​។ លោក​ថ្លែង​ដូច្នេះ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​​ការ​ជួប​គ្នា​កម្រិត​​​កំពូល​ជា​មួយ​លោក​ត្រាំ​នៅ​រដ្ឋ​អាឡាស់​ស្កា​នៅ​យប់​នេះ​។

បន្ទាប់​ពី​​កោះ​ប្រជុំ​​​មន្ត្រី​ក្រោម​ឱវាទ​ពាក់​ព័ន្ធ​នឹង​ជំនួប​កំពូល​នោះ លោក​​ពូទីន​ថ្លែង​នៅ​ក្នុង​ខ្សែ​អាត់​វីឌីអូ​ឃ្លីប​ខ្លី​មួយ​ឈុត​ថា​រដ្ឋ​បាល​របស់​លោក​ត្រាំខិត​ខំ​ដោយ​សុទ្ធ​ចិត្ត​ដើម្បី​បញ្ចប់​អរិភាព​នឹង​គ្នា​ និង​ដើម្បី​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​ដែល​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​គ្រប់​ភាគី​ទាំង​អស់​។​

លោក​ពូទីន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ការ​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព​រយៈ​ពេល​យូរ​អង្វែង​រវាង​ប្រទេស​រុស្ស៊ី អាមេរិក និង​អឺរ៉ុប ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល​អាច​នឹង​សម្រេច​ទៅ​​បាន​បើ​សិន​មាន​​​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​រវាង​រុស្ស៊ី និង​អាមេ​រិក​។ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ លោក​ត្រាំ​ថ្លែង​ថា​មាន​លទ្ធ​ភាព​ត្រឹម​តែ​២៥%ប៉ុណ្ណោះ​ដែល​ថា​កិច្ច​ជំនួប​កំពូល​លើក​នេះ​អាច​នឹង​បរាជ័យ​។

​​លោក​ត្រាំ​ក៏​បង្ហើប​ឱ្យ​ដឹង​​ផង​ដែរ​ថា​បើ​ការ​ជួប​គ្នា​លើក​នេះ​មាន​ជោគ​ជ័យ​ លោក​នឹង​អញ្ជើញ​លោ​កហ្សេឡិនស្គី​​​ដើម្បី​​ជួប​គ្នា​ត្រី​ភាគី​នៅរដ្ឋ​​អាឡាស់​ស្កា​ដដែល​។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​ក្នុង​ស្រុក​ លោក​ត្រាំ​ថ្លែង​​ថា​លោក​អាច​នឹង​ស្នាក់​នៅ​រដ្ឋ​អាឡាស់​ស្កា​យូរ​បន្តិច​ក៏​បាន​ដែរ​អាស្រ័យ​ទៅ​លើ​លោក​ពូទីន។ នៅ​ក្នុង​ដដែល​នេះ​ លោក​ហ្សេឡិនស្គី​​កំពុង​ធ្វើ​នយោបាយ​ការ​ទូត​នៅ​ទ្វីប​អឺរ៉ុប​ដើម្បី​ប្រមូល​ការ​​គាំទ្រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ