ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​បំ​ផ្លា​.​ញ​ចោល​ឧបករណ៍នេ​សាទ​​​ខុសច្បាប់​១៦​ទីតាំង​ប្រវែង​ជិត​១​ពាន់​ម៉ែត្រ

47 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះ​រដូវ​នេះ ជា​រដូវ​បិទ​នេសាទ​យ៉ាងណា​ក្តី ក៏​បទល្មើស​នេសាទ​នៅ​តែ​លួច​មាន​កើត​មាន​ឡើង​នៅ​តាម​តំបន់​មួយ​ចំនួន ។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥…

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះ​រដូវ​នេះ ជា​រដូវ​បិទ​នេសាទ​យ៉ាងណា​ក្តី ក៏​បទល្មើស​នេសាទ​នៅ​តែ​លួច​មាន​កើត​មាន​ឡើង​នៅ​តាម​តំបន់​មួយ​ចំនួន ។

ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ នេះ សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​បាល​ជលផល​កំពង់ឆ្នាំង សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប និង​សហគមន៍​នេសាទ​ភូមិ​ថ្មី ភូមិ​កៀន​តា​ម៉ា ដឹកនាំ​ដោយ​លោក ប៉ែន ផ​ល្លិ​កា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ប្រតិបត្តិការ​បង្ក្រាប បទល្មើស នេសាទ​នៅ​ចំណុច​បឹង វាល​សំណាប ក្រោយ​ភូមិ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ដែល​ជា​បទល្មើស ធ្វើការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍ លប​លូ និង របាំង​ស្បៃ​មុង ដែល​ខុស​ទៅ​និង​ច្បាប់​ស្តី​ពី​ជលផល ។

សមត្ថកិច្ច​បាន​ឯកភាព​គ្នា​រុះរើ​និង​បំផ្លាញ​ចោល​វត្ថុ​តាង​ដែល​ជា​ឩ​បក​រណ៍​ខុសច្បាប់​ស្តី​ពី​ជលផល​នៅ​ហ្នឹង​កន្លែង​។លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​កំពង់ឆ្នាំង​បញ្ជាក់​អោយ​ដឹង​ថា ចំពោះ​ប្រតិ​បត្តិការ​នេះ ជា​លទ្ធផល​រុះរើ និង​បំផ្លាញ​ចោល​របាំង​ស្បៃ​មុង​ចំនួន​១៦​កន្លែង ប្រវែង​៨៤០​ម៉ែត្រ /​លប លូ ស្បៃ​មុង​ចំនួន​១៦​គ្រឿង បង្គោល​ចំនួន​៤៨០​ដើម និង​ចាក់​លែង​ត្រី​ល្អិត​ចម្រុះ​ចូល​ដែន​នេសាទ​វិញ​ចំនួន​២០០​គីឡូក្រាម​។

គួរ​បញ្ជាក់​ថា កិច្ច​ការងារ​នេះ មាន​កម្លាំង​ចូលរួម​សរុប​ចំនួន​១៦​នាក់ និង​ប្រើប្រាស់​មធ្យោបាយ​បា​ឡា​ស្មាច់​ចំនួន​៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ