បុរសជនជាតិចិនម្នាក់ស្រវឹងជោកបើករថយន្តទៅបុកគម្របលូក្រឡា.ប់ធ្លា.ក់ចូលប្រឡាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជនជាតចិនម្នាក់ស្រវឹងជោកជាំបានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនក៏រ៉េចង្កូតជ្រុលទៅបុក និងគម្របលូក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងការពារវេលាម៉ោង៩ និង ៣០ នាទីយប់ត្រូវនិងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-3819 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រា ។ លុះពេលបើកទៅដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកនិងគម្របលូ បណ្តាលឲ្យរថយន្តហោះក្រឡាប់ផ្ងារជើងធ្លាក់ចូលទៅក្នុងប្រឡាយរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានបង្កអោយគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕




ចែករំលែកព័តមាននេះ