ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ ២៥​ម៉ឺន​នាក់ មក​​ដើរ​លេង​កម្សាន្ត​នា​ថ្ងៃ​ទី​២ ​នៃ​​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នៅ​រាជធានី​ភ្នំពេញ

41 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ ប្រមាណ ២៥​ម៉ឺន​នាក់ បាន​មក​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ព្រះ​បរមរាជវាំង និង​ផ្លូវ​ថ្មើរជើង​ចតុមុខ នា​ថ្ងៃ​ទី​២ ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ថា ភ្ញៀវ​ទេសចរ​ថ្ងៃ​ទី​២ មាន​ភ្ញៀវ​ជាតិ ប្រហែល ២០​ម៉ឺន នាក់ និង ភ្ញៀវ​បរទេស​ជាង ៥​ពាន់នាក់ ។

លោកស្រី បានឱ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ត្រូវ​នឹង​ថ្ងៃ​អុំទូក​ទី​១ មាន​ប្រជាពលរដ្ឋ​មក​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ព្រះ​បរមរាជវាំង និង​ផ្លូវ​ថ្មើរជើង​ចតុមុខ​ប្រមាណ​ចំនួន ១៥៩,០០០​នាក់ ក្នុង​នោះ​បរទេស​ចំនួន ៤,០០០​នាក់​។ សម្រាប់​យប់​ថ្ងៃ​ទី​២​នេះ​ដែរ នៅ​ម៉ោង​២៤​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា គឺ​មាន​អុជ​កាំជ្រួច​អបអរសាទរ​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក​ផង​ដែរ​៕