ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ! ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុ.ក​ស្លា.ប់៣​នាក់​ម្តាយ​និង​កូន​ នៅ​ស្រុ​ករវៀង ខេត្តព្រះវិហារ

1 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហា​ ៖ ជន​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​ម្តាយ​និង​កូន​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ​ ​ពេល​នេះ​ត្រូវ​បាន​កម្លាំង​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តព្រះវិហារ ចាប់​បាន​ខ្លួន​បាន​ហើយ​។

ការ​ចាប់ខ្លួន​ជន​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​នោះ​សម្ថ​កិច្ច​បាន​ធ្វើ​ឡើង​តាម​ដីការ​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​៩១៨.​អ​.​យ​.​ក​.​ពី​អយការ​អម​សាលាដំបូង​ខេត្តព្រះវិហា​ទើប​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគ​បាល​ខេត្ត​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ទើប​ឈាន​ដល់​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តព្រះវិហា​ហើយ​ចៅក្រម​ស៊ើ​សួរ​ចេញ​ដីការ​បង្កា​ប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​តាម​និ​តិ​វី​ធី​ច្បាប់​។

ជនសង្ស័យ​ដែល​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​៣​នាក់ (​ម្តាយ និង​កូន​២ នាក់​) ស្លាប់​បាត់បង់​ជីវិត​ហើយ​ត្រូវ​សម្ថ​កិច្ច​ចាប់ខ្លួន​បាន​នោះ​ឈ្មោះ ឆៃ​ហ៊ា លី​ហេង ​បើកបរ​រថយន្ត​ម៉ាក ​Toyota.hilux​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ IO-4751 ​បាន​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​1AM.6995​ បើកបរ​ដោយ​ឈ្មោះ នុ​ន ​សុនី​កា ​ភេ​ស្រី​ អាយុ​៣០​ឆ្នាំ​ ត្រូវជា​ម្តាយ និងមានអ្នក​​រួម​ដំណើរ​ជា​កូន​២​នាក់​ទៀត​ ក្នុង​នោះ​ទី​១+​ឈ្មោះ​សុខុម សុនី​តា​ ភេទ​ស្រី​ អាយុ​៩​ឆ្នាំ​ និង​ទី​២​-ឈ្មោះ​សុខុម រាជ​នី​ ភេទ​ស្រី​ អាយុ​២​ឆ្នាំ​ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែង​កើតហេតុ​ទាំង​៣​នាក់​ម្តាយ​និង​កូន​៕