ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ដំរីព្រៃ ៦ ក្បាល នៅ​តំបន់​កោះ​ត្មា​យ ខេត្តព្រះវិហារ ខណៈអាជ្ញាធរក្រើនរំលឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន​

1 ម៉ោង មុន
  • ព្រះវិហារ

ខេត្ត ព្រះ​វិហារ​៖ អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ និង​ពិនិត្យមើល​ស្ថានភាព​សត្វ​ដំរីព្រៃ​ចំនួន ៦ ក្បាល កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោយ​ទទួល​ដំណឹង​ពី​អ្នកភូមិ​នៅ​តំបន់​កោះ​ត្មា​យ ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ​។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ លោក ឃី​ន រស្មី អភិបាល​ស្រុក​ត្បែងមានជ័យ បាន​ដឹកនាំ និង​ចាត់​មន្ត្រី​ប្រតិបត្តិការ​ចំនួន ៩ នាក់ ឱ្យ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​។ លុះដល់​ម៉ោង ១៥​និង​៣៥ នាទី​រសៀល ថ្ងៃ​ដដែល ក្រុម​មន្ត្រី​បាន​រក​ឃើញ​សត្វ​ដំរីព្រៃ​ទាំង​៦ ក្បាលនោះ​ពិតមែន នៅ​ត្រង់​ចំណុច​ខាងលិច​ស្រែ​តា​និ​ត និង​ស្រែ​តែ​មួន ក្នុង​តំបន់​កោះ​ត្មា​យ ដោយ​មាន​ចម្ងាយ​ប្រមាណ ៥ គីឡូម៉ែត្រ ពី​តំបន់​អា​រ៉ោ​ញ ៧ ផ្នែក​ខាងលិច​ស្ទឹង​សែន​។

ជាមួយ​គ្នា​នេះ សាលាស្រុក​ត្បែងមានជ័យ បាន​ផ្ញើសារ​ក្រើនរំលឹក​ដល់​អ្នកស្រុក អ្នក​ធ្វើ​ដំណើរ និង​កសិករ​ដែល​ធ្វើការ​នៅ​ជិត​តំបន់​នោះ ឱ្យ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច កុំ​ចូល​ជិត ឬ​ធ្វើ​ឱ្យ​សត្វ​ដំរីព្រៃ​ផ្អើល ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

ប្រសិនបើ​អ្នកស្រុក​ឃើញ​សត្វ​ដំរីព្រៃ​ដើរ​ចូល​ជិត​លំនៅ​ឋាន ឬ​វាលស្រែ​ចម្ការ សូម​ទាក់ទង​មក​អាជ្ញាធរ​ឃុំ​-​ស្រុក ឬ​មន្ត្រី​ជំនាញ​ជា​បន្ទាន់ ដើម្បី​រក​វិធី​ការពារ និង​ដោះស្រាយ​បាន​ទាន់​ពេល​៕