ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទម្នាក់ក្រោយបង្កភាពភ័យខ្លា.ចដល់គ្រួសារ និងអ្នកជិតខាង នៅសង្កាត់ផ្សារដេប៉ូទី២

56 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​វរអន្តរាគមន៍ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ ឈ្មោះ ហៃ សុង​លី អាយុ ៤០​ឆ្នាំ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​វាយ​បំផ្លាញ និង​គំរាម​ដុត​ទ្រព្យសម្បត្តិ ព្រមទាំង​យក​កាំបិត​ចុង​ស្រួច និង​វត្ថុ​រឹង​គប់​មក​លើ​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ កាលពី​វេលា​ម៉ោង ១៥​និង​៤០​នាទី រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ N0២៥A ផ្លូវ​លេខ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ក្រោយ​ទទួល​បាន​សេចក្ដីរាយការណ៍​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់ ១២៩១​។

បច្ចុប្បន្ន ជន​បង្ក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ និង​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​សាធារណជន ប្រសិនបើ​ជួប​ប្រទះ​ហេតុការណ៍​អសន្តិសុខ ឬ​ត្រូវការ​អន្តរាគមន៍​បន្ទាន់ សូម​ទាក់ទង​មក​កាន់​លេខ ១២៩១ ឬ​បណ្តាញ​ទំនាក់ទំនង Telegram, WhatsApp, CoolApp តាម​លេខ 031 5555 669 និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក «Phnom Penh Gendarmerie» ដើម្បី​ឱ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​៕