ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់ឡេ​ Love Riya ត្រូវបាន​បញ្ជូនទៅតុលា​ការខេត្តកណ្តាល ដើម្បីសួរនាំ និងចាត់ការបន្ត​

2 ម៉ោង មុន
  • កណ្តាល

អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ និង​មាន​ងារ​ជា​ឧកញ៉ា ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​១៥…

អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ និង​មាន​ងារ​ជា​ឧកញ៉ា ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ​នៅ​កន្លែង​នគរបាល​។

សូមបញ្ជាក់ថា អ្នក​នាង Love Riya ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​នេះ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​។

សូមរំលឹកថា៖ សមត្ថកិច្ច​ខេត្តកណ្តាល​ឡោម​ព័ទ្ធ​ផ្ទះ​អ្នកលក់​ឡេ Love Riya នាំ​ខ្លួន​បញ្ជូន​ទៅ​ស្នងការ​ដើម្បី​សាកសួរ​បន្ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ