សមត្ថកិច្ចខេត្តកណ្តាលឡោមព័ទ្ធផ្ទះអ្នកលក់ឡេ Love Riya នាំខ្លួនបញ្ជូនទៅស្នងការដើម្បីសាកសួរបន្ត
- កណ្តាល
ខេត្តកណ្តាល ៖ នៅវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះថា សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឡោមព័ទ្ធផ្ទះអ្នកលក់ឡេ Love Riya នាំខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរបន្តហើយនៅព្រឹកនេះ ចំណុចក្នុងបុរីML ខេត្តកណ្តាល ។

សូមបញ្ជាក់ថា ការឃាត់ខ្លួននេះ ក្រោយអ្នកលក់ឡេរូបនេះ បាននិយាយនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងទំនិញថៃនៅលើបណ្តាញសង្គម ដែលជាហេតុធ្វើឲ្យមហាជនជាច្រើនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ក្នុងនាមជាខ្មែរ ខណៈពួកគាត់លើកឡើងថា ជាការមិនឲ្យតម្លៃដល់កងទ័ពខ្មែរ ដែលខំលះបង់ពលីជីវិត ការពារអាយុជីវិតប្រជាពលរដ្ឋ ពីសត្រូវឈ្លានពានសៀម ៕








<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ