ឯកឧត្តម ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១០ នៅប្រទេសចិន
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏យូរលង់ និងមានទេសភាពស្រស់បំព្រង ។
កិច្ចសន្ទនានយោបាយ និងការទូតកម្រិតខ្ពស់នេះ ដើរតួជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គទាំងអស់ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោមមូលបទ “ទសវត្សរ៍មាស៖ ការប្តេជ្ញាចិត្តខ្ជាប់ខ្ជួន ដើម្បីកសាងសហគមន៍កាន់តែប្រសើរ តាមរយៈសាមគ្គីភាព” ប្រទេសសមាជិកមេគង្គអាចរួមគ្នាកសាងតំបន់មួយដ៏រឹងមាំ ប្រកបដោយបរិយាបន្ន និងភាពធន់ ដែលអាចផ្តល់ប្រយោជន៍ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គ ៕
ចែករំលែកព័តមាននេះ