ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់​សាច់​,យន្ត​ហោះ​អ៊ីស្រា​អែល​តាម​បា.ញ់​ទម្លា.​ក់​យន្ត​ហោះ​អ៊ីរ៉ង់​ដល់​ក្នុង​ទឹក​ដី​អ៊ីរ៉ង់​តែ​ម្ដង​

5 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ យោធា​អ៊ីស្រា​អែល​អះ​អាង​ថា​នៅ​មុន​នេះ​បន្តិច​ ខ្លួន​បាញ់​ទម្លាក់​យន្ត​ហោះ​ចម្បាំង​របស់​អ៊ីរ៉ង់​នៅ​លើ​ដែន​អាកាស​របស់​អ៊ីរ៉ង់​ផ្ទាល់​តែ​ម្ដង​។ នោះ​ជា​យន្ត​ហោះ​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ម៉ាក​យក្ស​១៣០ (Yak-130) ពេល​កំពុង​ហោះ​ហើរ​នៅ​លើ​ដែន​អាកាស​នៃ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​សុខ​ៗ​ស្រាប់​តែ​យន្ត​ហោះ​ចម្បាំង​របស់​អ៊ីស្រា​អែល​ម៉ាក​អែហ្វ​៣៥ (F-35) ​មិន​ដឹង​ចេញ​មក​ពី​កន្លែង​ណា​ទេ (ព្រោះ​ជា​យន្ត​ហោះ​បំបាំង​កាយ) ​បាន​បាញ់​ទម្លាក់​​យន្ត​ហោះ​អ៊ីរ៉ង់​តែ​ម្ដង​។…

ទី​ក្រុង​យេរូសាឡឹម៖ យោធា​អ៊ីស្រា​អែល​អះ​អាង​ថា​នៅ​មុន​នេះ​បន្តិច​ ខ្លួន​បាញ់​ទម្លាក់​យន្ត​ហោះ​ចម្បាំង​របស់​អ៊ីរ៉ង់​នៅ​លើ​ដែន​អាកាស​របស់​អ៊ីរ៉ង់​ផ្ទាល់​តែ​ម្ដង​។ នោះ​ជា​យន្ត​ហោះ​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ម៉ាក​យក្ស​១៣០ (Yak-130) ពេល​កំពុង​ហោះ​ហើរ​នៅ​លើ​ដែន​អាកាស​នៃ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​សុខ​ៗ​ស្រាប់​តែ​យន្ត​ហោះ​ចម្បាំង​របស់​អ៊ីស្រា​អែល​ម៉ាក​អែហ្វ​៣៥ (F-35) ​មិន​ដឹង​ចេញ​មក​ពី​កន្លែង​ណា​ទេ (ព្រោះ​ជា​យន្ត​ហោះ​បំបាំង​កាយ) ​បាន​បាញ់​ទម្លាក់​​យន្ត​ហោះ​អ៊ីរ៉ង់​តែ​ម្ដង​។ នេះ​ជា​ករណី​ដំបូង​បំផុត​ដែល​យន្ត​ហោះ​មាន​មនុស្ស​បើក​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​យន្ត​ហោះ​អែហ្វ​៣៥​។

ហេតុ​ការណ៍​នេះ​ក៏​ជា​លើក​ទី​មួយ​​នៅ​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ដែល​កង​ទ័ព​អាកាស​អ៊ីស្រា​អែល​​​ប្រើ​ប្រាស់​យន្ត​ហោះ​មាន​មនុស្ស​បើក​​បាញ់​ប្រហារ​ទៅ​លើ​យន្ត​ហោះ​។ ​ធ្លាប់​មាន​ករណី​យោធា​អ៊ីស្រា​អែល​​ប្រើ​យន្ត​ហោះ​បាញ់​ទម្លាក់​យន្ត​ហោះ​របស់​សត្រូវ​ម្ដង​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៨៥ គិត​ទៅ​ជាង​៤០​ឆ្នាំ​មក​ហើយ​។ កាល​នោះ​បាញ់​ធ្លាក់​នៅ​លើ​ដែន​អាកាស​ប្រទេស​លីបង់​។ នៅ​ក្នុង​ហេតុ​ការណ៍​នោះ យន្ត​ហោះ​ម៉ាក​អែហ្វ​១៥ (F-15) របស់​អ៊ីស្រា​អែល​បាន​បាញ់​ធ្លាក់​យន្ត​ហោះ​ម៉ាក​មីក​២៣ (MiG-23) របស់​កង​ទ័ព​ស៊ីរី​។

គួរ​កត់​សម្គាល់​ថា​ការ​បាញ់​ធ្លាក់​យន្ត​ហោះ​អ៊ីរ៉ង់​នៅ​លើ​ដែន​អាកា​ស​អ៊ីរ៉ង់​នោះ​កើត​មាន​ឡើង​ចំ​ពេល​ដែល​សង្គ្រាម​រវាង​អ៊ីរ៉ង់​ទល់​នឹង​អាមេរិក​ និង​អ៊ីស្រា​អែល​បន្ត​ឆាប​ឆេះ​យ៉ាង​ពេញ​ទំហឹង​ មិន​ទាន់​មាន​សញ្ញា​ថម​ថយ​នៅ​ឡើយ​ទេ​។ គេ​ស្ដាប់​ឮ​សំឡេង​​ផ្ទុះ​យ៉ាង​កង​រំពង​នៅ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​នៅ​ពេល​សង្គ្រាម​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៥​។ អ៊ីស្រា​អែល​ថ្លែង​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អា​កាស​របស់​ខ្លួន​​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​យ៉ាង​ពេញ​បន្ទុក​ដើម្បី​តាម​ប្រមាញ់​មីស៊ីល​ រ៉ុក​កែត ឬ​ដ្រូន​ដែល​បញ្ជូន​ទៅ​វាយ​ប្រហារ​អ៊ីស្រា​អែល​ ពោល​គឺ​​​បាញ់​ដោយ​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់ ឬ​​បាញ់​ដោយ​យោធា​អ៊ីរ៉ង់​ផ្ទាល់​តែ​ម្ដង​។

ប៉ុន្តែ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​មិន​អាច​ទប់​ទល់​បាន​១០០​%​នោះ​ទេ​។ នៅ​ទី​ក្រុ​ងយេរូសាឡឹម​ មីស៊ីល​ និង​ដ្រូន​របស់​អ៊ីរ៉ង់​អាច​​វាយ​ប្រហារ​ជា​ច្រើន​ក​រណី និង​បង្កើត​ជា​សំឡេង​ផ្ទុះ​យ៉ាង​កក្រើក​ទី​ក្រុង​នេះ​។ ​គិត​ទៅ​ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​ ជីវិត​មនុស្ស​ជា​ច្រើន​ត្រូវ​ធ្វើ​ពលី​ព្រោះ​តែ​សង្គ្រាម​។ អ៊ីរ៉ង់​អះ​អាង​ថា​ការ​វាយ​ប្រហារ​របស់​អាមេរិក និង​អ៊ីស្រា​អែល​បាន​សម្លាប់​ជន​ជាតិ​របស់​ខ្លួន​ជិត​៨០០​នាក់​ (៧៨៧នាក់)។ សូម្បី​តែ​បុគ្គល​សំខាន់​ៗ​របស់​អ៊ីរ៉ង់​ដែល​លោក​ត្រាំ​ប្រមើល​ឃើញ​ថា​អាច​នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​អ៊ីរ៉ង់​នា​ពេល​អនាគត​ក៏​បាន​បាត់​ប​ង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​ផង​ដែរ​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា (Al Jazeera), យួរ៉ូ ញូស៍ (Euro News) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ