ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​-​បារាំង​បញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​ទៅ​ស៊ី​ប ក្រោយ​កោះ​នេះ​រង​ការ​វា.យប្រហារ​ដោយ​ដ្រូ​ន

3 ម៉ោង មុន

អន្តរជាតិ ៖ ចក្រភព​អង់គ្លេស និង​ប្រទេស​បារាំង​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង​នាវាចម្បាំង និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅ​កាន់​ប្រទេស​ស៊ី​ប បន្ទាប់​ពី​កោះនេះរង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ផលិត​ដោយ​អ៊ី​រ៉​ង់​។ យោង​តាម​ប្រភព​ពី​សារព័ត៌មាន Al Jazeera…

អន្តរជាតិ ៖ ចក្រភព​អង់គ្លេស និង​ប្រទេស​បារាំង​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង​នាវាចម្បាំង និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅ​កាន់​ប្រទេស​ស៊ី​ប បន្ទាប់​ពី​កោះនេះរង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ផលិត​ដោយ​អ៊ី​រ៉​ង់​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​ថា ខ្លួន​កំពុង​ដាក់​ពង្រាយ​នាវាចម្បាំង និង​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​ប្រទេស​ស៊ី​ប ខណៈ​ការ​បារម្ភ​ទូ​ទាំង​ពិភពលោក​នៅ​បន្ត​លើ​ផលវិបាក​ពី​ការ​វាយប្រហារ​ដ៏​សាហាវ​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​ស្រា​អែ​ល​លើ​ប្រទេស​អ៊ី​រ៉​ង់ និង​ការ​វាយប្រហារ​សងសឹក​របស់​អ៊ី​រ៉​ង់​នៅ​ទូ​ទាំង​តំបន់​។

ក្រសួងការពារជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​បានឱ្យ​ដឹង​ថា ខ្លួន​កំពុង​បញ្ជូន​នាវាចម្បាំង HMS Dragon ទៅ​ភាគ​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ រួម​ជាមួយ​ឧទ្ធម្ភាគចក្រ Wildcat ចំនួន ២ គ្រឿង ដើម្បី​ជំរុញ​ការ​ការពារ​ប្រទេស​ស៊ី​ប​ដែល​ជា​សម្ព័ន្ធមិត្ត​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​។ ស្រប​ពេល​នាវាចម្បាំង​ការពារ​ដែនអាកាស Type-45 ចំនួន ៦ គ្រឿង​របស់​កងទ័ពជើងទឹក​អង់គ្លេស គឺ​នាវាចម្បាំង HMS Dragon ដែល​បំពាក់​ដោយ​ប្រព័ន្ធ​មី​ស៊ី​ល Sea Viper អាច​បាញ់​មី​ស៊ី​ល ៨ គ្រាប់​ក្នុង​រយៈពេល​តិច​ជាង ១០ វិនាទី និង​ផ្ទុក​មី​ស៊ី​ល​រហូត​ដល់ ១៦ គ្រាប់​ក្នុង​ពេល​ដំណាលគ្នា​។

ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) ក៏​បាន​បញ្ជា​ឱ្យ​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​បារាំង គឺ​នាវា Charles de Gaulle ផ្លាស់​ទី​ពី​សមុទ្រ​បាល់​ទិ​ក​ទៅ​កាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ផង​ដែរ​។ លោក​បាន​ថ្លែង​ថា Charles de Gaulle នឹង​ត្រូវ​បាន​អមដំណើរ​ដោយ​កងទ័ពអាកាស និង​នាវាចម្បាំង​ផង​ដែរ​។

នៅ​ក្នុង​សុន្ទរកថា​ដែល​បាន​ថត​ទុកជា​មុន​នៅ​លើ​ទូរទស្សន៍​បារាំង លោក ម៉ា​ក្រុង បាន​បន្ថែម​ថា បណ្តា​យន្តហោះ​ចម្បាំង Rafale រួម​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​ប្រព័ន្ធ​រ៉ា​ដា​អាកាស​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​កន្លង​មកនេះ​នៅ​មជ្ឈិមបូព៌ា​។ លោក​និយាយ​ថា បារាំង​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​ការ​ចាំបាច់ ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២ ខែមីនា កន្លង​ទៅ លើ​មូលដ្ឋាន​ទ័ពអាកាស​អង់គ្លេស​លើ​កោះ​ស៊ី​ប ដោយ​បន្ថែម​ថា ស៊ី​ប និង​បារាំង​ទើបតែ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​។

ការ​ប្រកាស​ទាំងនេះ កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ស៊ី​ប និង​ក្រសួងការពារជាតិ​អង់គ្លេស បាន​ប្រកាស​ថា ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ផលិត​ដោយ​អ៊ី​រ៉​ង់​ដ៏​មិន​នឹក​ស្មាន​ដល់​មួយ បាន​កំណត់​គោលដៅ​មូលដ្ឋាន​ទ័ពអាកាស Akrotiri ភាគ​និរតី​នៃ​ទីក្រុង​ឆ្នេរសមុទ្រ Limassol របស់​ប្រទេស​ស៊ី​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ