ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុព័ន្ធយោធា​បរទេស​ប្រចាំ​កម្ពុជា​ចំនួន​១២​ប្រទេស ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អនុព័ន្ធយោធា​បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១២​ប្រទេស ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។…

ខេត្តបន្ទាយមានជ័យ ៖ អនុព័ន្ធយោធា​បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១២​ប្រទេស ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។

លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៣:០០​នាទី​រសៀល ក្រសួងការពារជាតិ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ប្រតិភូ​អនុព័ន្ធយោធា​បរទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១២​ប្រទេស ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ជាទី​តាំង​ទទួល​រង​ការ​វាយប្រហារ រាយ​បន្លា​លួស និង​ដាក់​ពង្រាយ​ទូ​កុងតឺន័រ​កាន់កាប់​ដោយ​ខុសច្បាប់​របស់​យោធា​ថៃ និង​ស្ថានការណ៍​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ដែល​បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​វេលា​ម៉ោង​១២:០០​នាទី ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ពេល​ចូល​ជា​ធរមាន​នៃ​បទ​ឈប់​បាញ់​រួច​មក រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា តែងតែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ច្បាស់លាស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​យូរអង្វែង​នៅ​តាម​បណ្តោយ​ព្រំដែន ៕