ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានបុ.ក​គោ​យន្ត​កន្ត្រៃ​និង​ម៉ូតូ​១​គ្រឿង​ ស្លា.ប់​ម្នាក់​ របួ.សធ្ងន់​ស្រាល១១នាក់

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​មនុស្ស ១១ នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី ៤​ខែមីនា​ឆ្នាំ ២០២៦ លើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ…

ខេត្តកំពង់ឆ្នាំង ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​មនុស្ស ១១ នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី ៤​ខែមីនា​ឆ្នាំ ២០២៦ លើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ ៥៣​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៦​និង​៣៧ ចំណុច​ផ្លូវបំបែក​ទៅ​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​នៅ​ភូមិ​ក្រោយ​វត្ត ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។

យោង​របាយការណ៍​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង ជា​រថយន្ត​ប្រភេទ វេ​អង ម៉ាក់​ហ៊ី​ណូ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ​ប​KDL.1777 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង មាន​សណ្ដោង​ឬ​មក ដោយ​អ្នកបើកបរ​ឈ្មោះ ជី​ម លី ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ឡ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស​  រង​របួសធ្ងន់​។​គោ​យន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ច្រាស់​ទើស​គ្នា​ជាមួយ​រថយន្ត ។​

ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឱ្យ​មនុស្ស ១១ នាក់​បាន​រង​របួសធ្ងន់​ស្រាល​   ក្នុង​នោះ​ស្ត្រី​ម្នាក់​ឈ្មោះ នៅ សំអាត អាយុ​៥៧ ឆ្នាំ បាទ​ស្លាប់​នៅ​នឹង​កន្លែង ។​ក្នុង​ពេល​កើតហេតុ​រថយន្ត​ធុន​ធ្ងន់​បាន​ចូល​ទៅ​បុក​និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្គុ​ប​ពី ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1.Q .8176 បើកបរ​ដោយ​ឈ្មោះ នួន សៀង​ហួយ ភេទ​ស្រី​អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្រោយ​វត្ត ឃុំ​ខ្លុង​ពពក ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា រក​របួសស្រាល ។​ពៅ សុខ​ហ៊ាន

ក្រោយ​ពេល​កើតហេតុ​សព​ស្ត្រី​រង​គ្រោះ​បាន​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចម្លែក​អ្នក​រង​របួសធ្ងន់​ស្រាល​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។​ដោយឡែក​មធ្យោបាយ​ធ្វើ​ដំណើរ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ