យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែទទឹមគឺជា “កំពូលផ្លែឈើ” ដែលសម្បូរទៅដោយវីតាមីន C, K និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុតសម្រាប់ការពាររាងកាយ។
ការញ៉ាំផ្លែទទឹមទាំងគ្រាប់ផ្ដល់អត្ថប្រយោជន៍ល្អជាងការផឹកត្រឹមទឹករបស់វា ព្រោះវាសម្បូរទៅដោយកាកសរសៃដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព។
ចំពោះសុខភាពបេះដូង ផ្លែទទឹមដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះសម្ពាធឈាម និងទប់ស្កាត់ការកកស្ទះជាតិខ្លាញ់ក្នុងសរសៃឈាមដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ សម្រាប់ផ្នែកសម្រស់វិញ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែឈើនេះជួយជំរុញការផលិតកូឡាជែន ការពារស្បែកពីការបំផ្លាញ និងពន្យារភាពចាស់បានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ទទឹមក៏ជួយពង្រឹងការចងចាំរបស់ខួរក្បាល និងមានសារធាតុពិសេសដែលអាចពន្យារការលូតលាស់នៃកោសិកាមហារីកជាច្រើនប្រភេទ ដូចជាមហារីកក្រពេញប្រូស្តាត មហារីកដោះ និងមហារីកសួតជាដើម។
ដើម្បីទទួលបានគុណភាពល្អបំផុត អ្នកគួរជ្រើសរើសផ្លែណាដែលមានទម្ងន់ធ្ងន់ សម្បកភ្លឺថ្លា និងជៀសវាងផ្លែដែលទន់ជ្រាយពេលច្របាច់៕
ចែករំលែកព័តមាននេះ