ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋនៅស្រុកសូទ្រនិគម រួមគ្នាវេចនំអន្សម ជូនបងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមខេត្តសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ ​ដែលការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ។ ក្នុង​ស្មារតី​ខ្មែរ​រួបរួមសាមគ្គី​គ្នា លើកទឹកចិត្ត​ដល់​បងប្អូន​កងទ័ព…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមខេត្តសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ ​ដែលការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ។

ក្នុង​ស្មារតី​ខ្មែរ​រួបរួមសាមគ្គី​គ្នា លើកទឹកចិត្ត​ដល់​បងប្អូន​កងទ័ព ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ព្រះ​គ្រូ​ចៅអធិការ​វត្ត​មុន​ធ្យាន ស្ថិត​នៅ​ភូមិ​គោក​ឬ​ស្សី​ខាងជើង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​រៀបចំ​ឱ្យ​ញាតិ​ញោម​វេច​នំអន្សម ក​ន្តំ អន្សម​ក្បុង បាយក្រៀម​បំពង សរុប​ប្រមាណ​ចំនួន​៥០០០​នំ និង​រៀបចំ​អំបុក​ឆា ចំនួន​៥០០​គីឡូក្រាម ដើម្បី​យក​ទៅ​ជូន​ដល់​បងប្អូន​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ ខេត្តឧត្ដរមានជ័យ ។ នេះ​បើ​តាម ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ផ្សាយ​នា​មុន​នេះ ។

ព្រះ​តេជគុណ លន់ សំ​ប៊ី ព្រះ​ចៅអធិការ​វត្ត​មុន​ធ្យាន បាន​មាន​សង្ឃដីកា​ថា ការ​រៀបចំ​ការ​វេច​នំអន្សម​នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​នូវ​ទឹកចិត្ត ក្នុង​ស្មារតី​ខ្មែរ​រួបរួមសាមគ្គី​គ្នា​លើកទឹកចិត្ត​ដល់​បងប្អូន​កងទ័ព​យើង ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​ហើយ​ក៏​ដូច​ជា បញ្ជាក់​ពី​ទឹកចិត្ត​របស់​ជនរួមជាតិ ខ្មែរ​ជួយ​ខ្មែរ ដែល​ជា​ការ​ចូលរួម​ចំណែក​លើ​កម្លាំងចិត្ត​ក្នុង​ការ​ការពារ​ទឹកដី និង​ជាតិ​មាតុភូមិ​។

ព្រះ​តេជគុណ​បន្ត​ថា ក្រៅពី​នំអន្សម​ចំនួន​ប្រមាណ​៥០០០​នំ ព្រះ​អង្គ​ក៏​មាន​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត ដូច​បាយ​សាច់​ផាត់ ទឹកបរិសុទ្ធ​ចំនួន​១០០០​យួរ រួម​ជាមួយ​សម្ភារៈ​ផ្សេង​ៗ​ទៀត ដែល​នឹង​យក​ទៅ​ជូន​បងប្អូន​កងទ័ព​យើង ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្ដរមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ