ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-បារាំងនឹងក្លាយជាដៃគូយុទ្ធសាស្ត្រទ្វេភាគី នៅឆ្នាំ២០២៦

12 ម៉ោង មុន

​រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ​បានកត់សម្គាល់ពីវឌ្ឍនភាពឆ្ពោះទៅ រកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងបារាំង ជាមួយគោលដៅរួមក្នុងការសម្រេចឱ្យបានគោលបំណងនេះ នៅឆ្នាំ២០២៦។ ការណ៍នេះធ្វើឡើងនៅរសៀលថ្ងៃទី១៧…

​រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ​បានកត់សម្គាល់ពីវឌ្ឍនភាពឆ្ពោះទៅ រកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងបារាំង ជាមួយគោលដៅរួមក្នុងការសម្រេចឱ្យបានគោលបំណងនេះ នៅឆ្នាំ២០២៦។

ការណ៍នេះធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលារបស់ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថាក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់ របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ បារាំង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា ជាពិសេសអប់រំ វប្បធម៌ និងអភិវឌ្ឍន៍។

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះភាពជាក់ស្តែង ដែលប្រទេសបារាំងនៅតែជា ប្រភពភ្ញៀវទេសចរច្រើនឈានមុខគេក្នុងតំបន់អឺរ៉ុប ដែលមកទស្សនាកម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះមួយចំនួន ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ទេសចរណ៍ វប្បធម៌ ការអភិរក្សបេតិកភណ្ឌ និងអប់រំ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងអស់នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងនូវការប្តេជ្ញាចិត្តរួម ចំពោះកិច្ច សហប្រតិបត្តិការពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសបារាំងចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ