ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​ ២​ក្រុម ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ផ្អើល​ក្រុង​ស្វាយ​រៀង សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ ៥​នាក់

13 ម៉ោង មុន

ខេត្តស្វាយរៀង ៖ មាន​ក្រុម​ក្មេង​ទំនើង​០២​ក្រុម សរុប​០៥​នាក់ បើក​ឆាកប្រយុទ្ធ​គ្នា ដោយ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ ធ្វើ​ឲ្យ​ផ្អើល​ដល់​អ្នក​ភូមិ​និង​អ្នក​ធ្វើ​ដំណើរ​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​ស្វាយ​រៀង តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន ។…

ខេត្តស្វាយរៀង ៖ មាន​ក្រុម​ក្មេង​ទំនើង​០២​ក្រុម សរុប​០៥​នាក់ បើក​ឆាកប្រយុទ្ធ​គ្នា ដោយ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ ធ្វើ​ឲ្យ​ផ្អើល​ដល់​អ្នក​ភូមិ​និង​អ្នក​ធ្វើ​ដំណើរ​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​ស្វាយ​រៀង តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន ។

យោង​តាម សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង បានអោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ថា ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១០​និង​៣០​នទី​យប់ ស្ថិត​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ប្រភព​ដដែល​បញ្ជាក់​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ទូរ​សព្ទ​ពី​ប្រជាពលរដ្ឋ ថា មាន​ក្មេង​ទំនើង​០២​ក្រុម កំពុង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​ក្រោយ​ទទួល​បាន​ព័ត៌មាន​រួច​មក និង​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​បាល​ខេត្តស្វាយរៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កែន វិ​ទ្ធី អធិការ​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ធ្វើការ​ស៊ើប អង្កេត​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​រួច​ហើយ សមត្ថកិច្ច​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ និង​បន្ត​ស្រាវជ្រាវ​រហូត​ឈាន ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ បន្ថែម​ទៀត យក​មក​សាកសួរ ។

បច្ចុប្បន្ន ក្មេង​ទំនើង ទាំង​០៥​នាក់ នៃ​ក្រុម​ក្មេង​ទំនើង​ទាំង​០២​ក្រុម ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ