ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​កាត់​ទោស​អ្នក​ការ​ទូត​ម្នាក់​ពី​បទ​លួ.ច​ការណ៍​សម្ងាត់​ជាតិ​ខ្លួន​ទៅ​ឱ្យ​បរទេស

7 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ​៖ តុលាការ​សាលា​ដំបូង​នៅ​ទី​ក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី បាន​ផ្ដន្ទា​ទោស​​អតីត​អ្នក​ការ​ទូត​ម្នាក់​ឱ្យ​ជាប់​ពន្ធ​នា​គារ​១២​ឆ្នាំ​ពី​បទ​លួច​យក​ការណ៍​សម្ងាត់​ផ្ដល់​ទៅ​ឱ្យ​​អាមេរិក​នៅ​ពេល​គាត់​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​ទី​នោះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​រុស្ស៊ី​អែហ្វ​អែស​ប៊ី (FSB)​។ អែហ្វ​អែស​ប៊ី​ដែល​ជា​អ្នក​ស្នង​តំណែង​ពី​អង្គ​ភាពស៊ើប​ការណ៍​សម្ងាត់​កា​ហ្សេបេ​ (KGB) កាល​ពី​សម័យ​សហ​ភាព​សូវៀត​ អះ​អាង​ថា​លោក​អា​សេនី…

ទី​ក្រុង​ម៉ូស្គូ​៖ តុលាការ​សាលា​ដំបូង​នៅ​ទី​ក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី បាន​ផ្ដន្ទា​ទោស​​អតីត​អ្នក​ការ​ទូត​ម្នាក់​ឱ្យ​ជាប់​ពន្ធ​នា​គារ​១២​ឆ្នាំ​ពី​បទ​លួច​យក​ការណ៍​សម្ងាត់​ផ្ដល់​ទៅ​ឱ្យ​​អាមេរិក​នៅ​ពេល​គាត់​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​ទី​នោះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​រុស្ស៊ី​អែហ្វ​អែស​ប៊ី (FSB)​។

អែហ្វ​អែស​ប៊ី​ដែល​ជា​អ្នក​ស្នង​តំណែង​ពី​អង្គ​ភាពស៊ើប​ការណ៍​សម្ងាត់​កា​ហ្សេបេ​ (KGB) កាល​ពី​សម័យ​សហ​ភាព​សូវៀត​ អះ​អាង​ថា​លោក​អា​សេនី កូ​ណូ​វ៉ា​ឡូស (Arseniy Konovalov) កើត​ឆ្នាំ​១៩៨៧ត្រូវ​តុលា​​ការ​រក​ឃើញ​ថា​​មាន​កំហុស​ពី​បទ​ក្បត់​ជាតិ​។ សេចក្ដី​ប្រកាស​របស់​អែហ្វ​អែស​ប៊ី​មាន​សេចក្ដី​ជា​អាទិ៍​ថា​លោក​កូឡូ​វ៉ាឡូសក្នុង​នាម​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ និង​ដែល​បាន​ចុះ​បេសក​កម្ម​នៅអាមេរិក​រយៈ​ពេល​វែង​ បាន​បញ្ជូន​ព័ត៌​មាន​សម្ងាត់​យ៉ាង​សកម្ម​ទៅ​ឱ្យ​ភ្នាក់​ងារ​ចារកម្ម​របស់​អាមេរិក​ដើម្បី​ជា​ថ្នូរ​នឹង​លុយ​។

លោក​កូណូ​វ៉ា​ឡូស​ត្រូវ​បាន​ទី​ភ្នាក់​ងារ​អែហ្វ​អែស​ប៊ី​ចាប់​ខ្លួន​​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២៤​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់ (TASS) ​​របស់​រុស្ស៊ីបាន​ចេញ​ផ្សាយ​វីឌីអូ​ឃ្លីប​បង្ហាញ​មុខ​លោក​កូណូវ៉ាឡូស​ដែល​ពោរ​ពេញ​ដោយ​អារម្មណ៍​តក់​ស្លុត​នៅ​ពេល​ត្រូវ​ចាប់​ខ្លួន និង​ដឹក​តាម​រថ​យន្ត​មួយ​គ្រឿង​។ ពេល​នោះ គេ​ប្រាប់​​ថា​គាត់​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​ក្បត់​ជាតិ​។

អែហ្វ​អែស​ប៊ី​មិន​បាន​បញ្ជាក់​ថា​តើ​ព័ត៌​មាន​អ្វី​ខ្លះ​ដែល​លោក​កូណូ​វ៉ា​ឡូស​បាន​បញ្ជូន​ទៅ​ឱ្យ​ភ្នាក់ងារ​សម្ងាត់​អាមេរិក​នោះ​ទេ​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​តើ​ទី​ភ្នាក់​ងារ​អាមេរិក​មួយ​ណា​ជា​អ្នក​ទទួល​ការណ៍​សម្ងាត់​ពី​គាត់​ព្រោះ​ភ្នាក់​ងារ​ចារកម្ម​អាមេរិក​មាន​ច្រើន​ស្ថាប័ន​។ ចំណែក​ភ្នាក់​ងារ​ចារកម្ម​​អាមេរិក​ក៏​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​លើ​រឿង​នេះ​ដែរ​។ សារ​ព័ត៌​មាន​រុស្ស៊ី​កុំ​ម៊ែ​សង់ (Kommersant) ផ្សាយ​ថា​លោក​កូណូវ៉ា​ឡូស​ធ្លាប់​កាន់​តំណែង​ជា​លេខា​ទី​២​នៃ​ស្ថាន​កុងស៊ុល​រុស្ស៊ី​ប្រចាំ​ទី​ក្រុង​ហូស្តុន (Houston) (រដ្ឋ​តិច​សាសន៍​)។ គាត់​ធ្វើ​ការ​នៅ​អា​មេរិក​ចាប់​ពី​ឆ្នាំ​២០១៤-​២០១៧​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com