ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃសម្រេចចុះហត្ថលេខាលើសេចក្តីប្រកាស​​រួម ស្តីពី «បទឈប់បា.ញ់» និងប្តេជ្ញាអនុ​វត្ត​ឱ្យបានពេញលេញ ដើម្បីសន្តិភាពតាមព្រំ​ដែន

4 ម៉ោង មុន
  • ភ្នំពេញ

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​៖ អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣…

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​៖ អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​នេះ ហើយ​បាន​បញ្ចប់​ទៅ​នៅ​វេលា​ម៉ោង​១០:២០​នាទី នៅ​ច្រក​អន្តរជាតិ​ព្រំ​-​ផាក​កាត ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ទល់​នឹង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ ក្រោម​ការ​សង្កេតការណ៍​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ប្រចាំ​កម្ពុជា និង​ថៃ ដែល​ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ណាត់​ថា​ក់​ផុ​ន ណា​ក​ផា​នី​ត រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ​។

កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​អនុម័ត និង​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ហើយ​បាន បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​អនុវត្ត​នូវ​បទ​ឈប់​បាញ់​នេះ​ឱ្យ​បាន​ពេញលេញ និង​ស្វែងរក​នូវ​សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ជា ព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com