ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ក្មេង​ទំនើង​២​នាក់ ក្រោយ​ដក​បង្គោល​សុវត្ថិភាព​នៅ​ទី​សាធារណៈ

11 ម៉ោង មុន

ខេត្តស្វាយរៀង ​៖ ​ក​ម្លាំ​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ជ្រំ ​បាន​ចាប់ខ្លួន​ក្មេង​ទំនើង​២​នាក់​ ដែល​រពឹសដៃ បាន​ធ្វើ​សកម្មភាព​ដក​បង្គោល​សុវត្ថិភាព​នៅ​ទី​សាធារណៈ ស្ថិត​នៅ​ឃុំ​អង្គ​តា​សូរ ​បញ្ជូន​ទៅ​តុលាការ​ នៃ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី…

ខេត្តស្វាយរៀង ​៖ ​ក​ម្លាំ​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ជ្រំ ​បាន​ចាប់ខ្លួន​ក្មេង​ទំនើង​២​នាក់​ ដែល​រពឹសដៃ បាន​ធ្វើ​សកម្មភាព​ដក​បង្គោល​សុវត្ថិភាព​នៅ​ទី​សាធារណៈ ស្ថិត​នៅ​ឃុំ​អង្គ​តា​សូរ ​បញ្ជូន​ទៅ​តុលាការ​ នៃ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី លោក​ចៅក្រម​បាន​ចេញ​ដី​កា​ឃុំខ្លួន​បណ្តោះអាសន្ន ​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ​ ។

លោកអធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ ​សោម ​សុភ​ណ្ឌ័ ​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្មេង​ទំនើង​ចំនួន​០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ ជិះ​ម៉ូតូ០១​គ្រឿង ឌុ​ប​គ្នា​មក​ដល់​ចំណុច​លើ​ផ្លូវ​ភ្លឺ​ប្រឡាយ​ ស្ថិត​នៅ​ភូមិ​បឹង​គ្រៀល ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ បាន​ឈប់​ម៉ូតូ ពេល​នោះ​មាន០១​នាក់ បាន​ដើរទៅ​កាច់​ប​ង្កោ​ល​ថ្ម​សុវត្ថិភាព (​បង្គោល​សញ្ញា​ផ្លូវ​គ្រោះថ្នាក់​) នៅ​លើ​ភ្លឺ​ប្រឡាយ ​អោយ​បាក់​រួច​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ និង​បាន​បង្ហោះវី​ដេ​អូ និង​រូបភាព តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Tiktok ​។

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ហើយ កម្លាំង​ជំនាញ​ស្រុក ដឹក​ដោយ​រូប​លោក ជា​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អង្គ​តា​សូ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រោលគោ ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង០២​នាក់ រួម​មាន ៖
១. ឈ្មោះ រ​.​វ​.​រ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស​
២. ឈ្មោះ ស រ​.​គ​.​ព​.​ធ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស
ទាំង០២​នាក់ មាន​ទីលំនៅ​ភូមិ​បន្លា​ស្អិត ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ទំនើង​ទាំង​០២​នាក់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្ខពួក ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ដក​បង្គោល​នៅ​លើ​ភ្លឺ​ប្រឡាយ ខាងលើ​ពិតប្រាកដ​មែន​ ។

ដោយ​មាន​ឯកភាពពី​លោកឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និងលោកព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​ត្រូវ​បាន​សាលាដំបូង​ខេត្ត ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​រួច​ហើយ​ នៅ​ថ្ងៃ​១៧​ កក្កដា​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ