ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​បន្ត​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​រំលោភ​ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា និង​បាន​ទម្លាក់​គ្រាប់បែក​១៦​គ្រាប់ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​រំលោភ​ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា និង​បាន​ទម្លាក់​គ្រាប់បែក​ចំនួន១៦​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ ។ ក្រសួង​បាន​លើក​ឡើង​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ៖ ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​រំលោភ​ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា និង​បាន​ទម្លាក់​គ្រាប់បែក​ចំនួន១៦​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ ។

ក្រសួង​បាន​លើក​ឡើង​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពីករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់​ប្រា​ហារ​ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​ថា ចាប់ពី​វេលា​ម៉ោង៧:៣១​នាទី ដល់ ៨:០០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​រំលោភ​ចូល​ជ្រៅ​ក្នុង​ដែន​អធិប តេយ្យភាព​កម្ពុជា និង​បាន​ទម្លាក់​គ្រាប់បែក​ចំនួន ១៦​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា កងកម្លាំង​កម្ពុជា​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ ណា​ក៏​ដោយ​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​សូម​បងប្អូន​ប្រជាពលរដ្ឋ​តាមដាន​ និង​ទទួល​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ ព្រមទាំង​ចូលរួម​សហ​ការណ៍ និង​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com