ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​បាក់​ឌុ​ប​ខែ​ក្រោយ ៖ យុវជន​ប្រយ័ត្ន​ស្ត្រេ​ស និង​ថប់​បារម្ភ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ត្រូវ​បាន​ក្រសួង​អប់រំ កំណត់​ឲ្យ​រៀបចំ​ក្នុង​ថ្ងៃ​ទី​១៨ ខែសីហា ខាង​មុខ​។ ខណៈ​ពេល​ត្រូវ​ខំប្រឹង​ប្រែង​រៀនសូត្រ ដើម្បី​ប្រឡង​អោយ​ជាប់​នោះ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ត្រូវ​បាន​ក្រសួង​អប់រំ កំណត់​ឲ្យ​រៀបចំ​ក្នុង​ថ្ងៃ​ទី​១៨ ខែសីហា ខាង​មុខ​។ ខណៈ​ពេល​ត្រូវ​ខំប្រឹង​ប្រែង​រៀនសូត្រ ដើម្បី​ប្រឡង​អោយ​ជាប់​នោះ យុវជន និង​យុវតី ក៏​ត្រូវ​ចេះ​លៃលក​ធ្វើ​យ៉ាងណា កុំអោយ​មាន​បញ្ហា​សុខភាព​ពិសេស ស្ត្រេ​ស និង​ការ​ថប់​បារម្ភ ។

សិស្ស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចាប់ផ្តើម​រៀន​ឡើង​វិញ ទាញ​យក​ចំណេះដឹង​បាត់បង់ កែ​លំ​ហាត់​សំណួរ និង​ស្វែង​យល់​អ្វី​ដែល​មិន​យល់​ឲ្យ​បាន​ច្បាស់​។ លើស​ពី​នេះ ប្អូន​ៗ​គួរតែ​ដឹង​គ្រប់គ្រង​អារម្មណ៍ កាត់​បន្ថយ​ស្ត្រេ​ស និង​ស្វែងរក​ពេល​សម្រាក​ចិត្ត​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ ។

អាហារ​រូប​ត្ថ​ម្ភ ក៏​ជា​ចំណុច​មួយ​សំខាន់​ផង​ដែរ​។ សិស្ស​គួរតែ​បរិភោគ​អាហារ ដែល​មាន​ជីវជាតិ និង​សុខភាព​ល្អ រួម​ទាំង​ការ​ទទួលទាន​ទឹក​ឲ្យ​គ្រប់គ្រាន់ និង​គេង​អោយ​បាន​គ្រប់គ្រាន់​ផង​ដែរ ។

សម្រាប់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ត្រូវ​ជួយ​បង្កើត​បរិយាកាស​ផ្ទះ​ឱ្យ​ស្ងប់ស្ងាត់ មាន​សុភមង្គល​ផ្លូវចិត្ត និង​ជឿជាក់​លើ​សមត្ថភាព​កូន​។ ការ​លើកទឹកចិត្ត គាំទ្រ​ដោយ​ស្មោះត្រង់ មាន​សារសំខាន់​បំផុត​ឲ្យ​កូន​ជោគជ័យ ។

ការ​ប្រឡង​មិនមែន​សម្រាប់​វាស់​ចំណេះដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ប្រឡង​លើ​ការ​រៀបចំ​ខ្លួន វិន័យ​ផ្លូវ​គំនិត និង​ភាព​ជា​អ្នក​ទទួលខុសត្រូវ​របស់​សិស្ស និង​ក្រុម​គ្រួសារ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ