ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុីនិងអ៊ុយក្រែនដោះដូរឈ្លើយសឹកគ្នាជា​ថ្មីទៀត

8 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​និង​រុ​ស្សុ​ី​ប្រកាស​នា​ថ្ងៃ​ទី​២៦​មិថុនា​ថា បាន​ធ្វើការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​វ​ក្គ​ថ្មី​ទៀត ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​កាល​កាលពីដើម​ខែមិថុនា នា​ឱកាស​នៃ​ការ​ចរចា​គ្នា​ដោយ​ផ្ទាល់​នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល​តួ​ក​គី​។ ភាគី​ច្បាំង​គ្នា​ទាំង​២​បាន​ព្រមព្រៀង​ដោះ​លែង​ឈ្លើយសឹក​វ័យក្មេង​ៗ​ឬ​របួស​ទាំងអស់​និង​ប្រគល់​ទៅ​វិញ​ទៅ​មក​សាកសព​ទាហាន​ដែល ស្លាប់​។ នេះ​ជា​លទ្ធផល​តែ​មួយ​គត់​នៃ​ការ​ចរចា​ដោយ​ផ្ទាល ់​២​វគ្គ​នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​និង​រុ​ស្សុ​ី​ប្រកាស​នា​ថ្ងៃ​ទី​២៦​មិថុនា​ថា បាន​ធ្វើការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​វ​ក្គ​ថ្មី​ទៀត ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​កាល​កាលពីដើម​ខែមិថុនា នា​ឱកាស​នៃ​ការ​ចរចា​គ្នា​ដោយ​ផ្ទាល់​នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល​តួ​ក​គី​។

ភាគី​ច្បាំង​គ្នា​ទាំង​២​បាន​ព្រមព្រៀង​ដោះ​លែង​ឈ្លើយសឹក​វ័យក្មេង​ៗ​ឬ​របួស​ទាំងអស់​និង​ប្រគល់​ទៅ​វិញ​ទៅ​មក​សាកសព​ទាហាន​ដែល ស្លាប់​។ នេះ​ជា​លទ្ធផល​តែ​មួយ​គត់​នៃ​ការ​ចរចា​ដោយ​ផ្ទាល ់​២​វគ្គ​នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​ថ្លែង​ថា យើង​បន្ត​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ហើយ​ដំណាក់កាល​ថ្មី​មួយ​កើត​មាន​។ ំ​លោក​បញ្ជាក់​ថា បណ្ដា​ទាហាន​នៃ​កងទ័ព​ជាតិ​និង​កង​ឆ្មាំ​ព្រំដែន​ត្រូវ​បាន​ដោះ​លែង​។

ពួក​គេ​ភាគច្រើន​ត្រូវ​ចាប់ខ្លួន​ចាប់តាំងពី​ឆ្នាំំ​២០២២​មក​។ បណ្ដា​រូបភាព​ដែល​លោក​បង្ហាញ​គេ​េ​ឃើញ​បណ្ដា​ទាហាន​អ៊ុយ​ប​ក្រែ​ន​ដែល​ត្រូវ​ដោះ​លែងយក​ទង់ជាតិ​អ៊ុយ​ក្រែ​ន​មក​ដណ្ដប់​។ ចំណែក​ក្រសួង​ការពារ​ប្រទេស​រុ​ស្សុ​ី​អះអាង​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ទាហាន​រុ​ស្សុ​ី​មួយ​ក្រុម​ត្រូវ​បាន​ដោះ​លែង ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​បេឡា​រុស​មុន​មក​កាន់​រុ​ស្សុ​ី​វិញ​។ ទាំង​ខាង​រុ​ស្សុ​ី​ទាំង​ខាង​អ៊ុយ​ក្រែ​ន​មិន​បាន​បញ្ជាក់​ពី​ចំនួន​ឈើ្ល​យ​សឹក​ដែល​ដោះ​ដូរ​គ្នា​លើក​នេះ​ឡើយ​។

រុ​ស្សុ​ី​កំពុង​បន្ត​ខ្លាំងក្លា​ការ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន ហើយ​លើក​នេះ​តំបន់​ទីក្រុង​ឌី​នី​ប្រូ​រង​ការ​វាយប្រហារ​ខ្លាំង​បំផុត ខណៈ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ន​ឡេ​ន​ស្គី ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អុ​ូ​តង់ កន្លែង​ដែល​លោក​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​។

ការ​វាយប្រហារ​របស់​រុ​ស្សុ​ី​លើ​អ៊ុយ​ក្រែ​ន​នៅ​តែ​គ្មាន​បន្ធូរបន្ថយ ហើយ​ទីក្រុង​ឌី​នី​ប្រូ​រង​ការ​វាយប្រហារ​យ៉ាង​ចាស់ដៃ ដោយ​មី​សី​ុ​ល​និង​ដ្រូ​ន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៩​នាក់​និង​របួស​ដល់​ជិត​៣០០​នាក់​។

ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​ថ្មី​នេះ​របស់​រុ​ស្សុ​ី ប្រឆាំង​ទីក្រុង​ធំ​មួយ​របស់​អ៊ុយ​ក្រែ​ន កើត​មាន​បន្ទាប់​ពី​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​រួច​ហើយ​របស់​រុ​ស្សុ​ី​លើ​ក្រុង​គៀវ កាលពី​យប់​ថ្ងៃ​ទី​២២​មក​២៣​មិថុនា បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​និង​របួស​និង​មានការ​ខូចខាត​ដ៏​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ