ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងអយ្យការឱ្យនាំខ្លួនអតីត​ឧកញ៉ា ហេង សិទ្ធី មកធ្វើការសាកសួរលើសំណុំ​រឿងគំរាម​ហែកកេរ្តិ៍

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ទៅ​ពន្ធនាគារ​«​ម​១»​ព្រៃ​ស ឲ្យ​នាំ​ខ្លួន​អតីត​ឧកញ៉ា ហេង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ទៅ​ពន្ធនាគារ​«​ម​១»​ព្រៃ​ស ឲ្យ​នាំ​ខ្លួន​អតីត​ឧកញ៉ា ហេង សិ​ទ្ធី មក​សាកសួរ ដើម្បី​បន្ត​នីតិវិធី​លើ​សំណុំរឿង​ដែល​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍ មាន​ស្ថាន​ទម្ងន់ទោស ។

ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ជនសង្ស័យ​យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​វិញ ដោយ​រង់ចាំ​បើក​ការ​ស៊ើបអង្កេត​រហូត​ដល់ទី​បញ្ចប់ និង​ឈាន​ទៅ​ជំនុំជម្រះ​លើ​អង្គសេចក្តី​ទាំងមូល ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ លោកស្រី យី សុខ​វួ​ច ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ដាក់​ពន្ធនាគារ​«​ម​១»​ព្រៃ​ស ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ពេលវេលា​សវនាការ​ជំនុំជម្រះ​ទោស​ទៅ​តាម​ផ្លូវច្បាប់ ។
អតីត​ឧកញ៉ា ហេង សិ​ទ្ធី ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​រុ​ស្ស៊ី បាន​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥​ដើម្បី​បន្ត​នីតិវិធី ។ បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានឱ្យ​ដឹង​ថា អតីត​ឧកញ៉ា ហេង សិ​ទ្ធី ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា ក្រោម​ការ​ធ្វើ​បត្យាប័ន​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ដែល​ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ុគ្គល ហេង សិ​ទ្ធី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់ទោស​» ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៧២ និង​មាត្រា​៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក​បាន​បន្ថែម​ថា តាម​សំណើ​របស់ អាំង​ទែ​រ​ប៉ូ​ល​កម្ពុជា អគ្គលេខាធិការដ្ឋាន​នគរបាល​អន្តរជាតិ​បាន​ចេញ​និវេទន៍​ក្រហម ជូនដំណឹង​ដល់​បណ្តា​ប្រទេស​ជា​សមាជិក ដើម្បី​ផ្តល់​កិច្ចសហការ​ស្វែង​រក​និង​ឃាត់ខ្លួន​បុគ្គល ហេង សិ​ទ្ធី ប្រគល់​ជូន​អាជ្ញាធរ​កម្ពុជា​ដើម្បី​បន្ត​នីតិវិធី ។ ផ្អែក​លើ​និវេទន៍​ក្រហម​របស់​កម្ពុជា អាំង​ទែ​រ​ប៉ូ​ល​ទីក្រុង​មូ​ស្គូ​ប្រទេស​រុ​ស្ស៊ី បាន​ឃាត់ខ្លួន​បុគ្គល ហេង សិ​ទ្ធី នៅ​ថ្ងៃ​១៣ ខែមករា ឆ្នាំ​២០២៥ ប្រហែល​ម៉ោង​៧​យប់​ម៉ោង​នៅ​កម្ពុជា​នៅ​ចំណុច​ស្ថានីយ​រថភ្លើង​នៃ​ទីក្រុង​សាំង​ប៉េ​ទែ​រ​ស្បួ​រ ក្នុង​គោលបំណង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មូ​ស្គូ ។

អនុលោម​តាម​ច្បាប់​ប្រទេស​រុ​ស្ស៊ី និង​ច្បាប់​ស្តី​ពី​បត្យាប័ន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហ​ព័ន្ធ​រុ​ស្ស៊ី ក្រសួងមហាផ្ទៃ​ដែល​មាន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ជា​សេនាធិការ បាន​ជូន​ព័ត៌មាន​ទៅ​ក្រសួងយុត្តិធម៌ ដែល​មាន​សមត្ថកិច្ច​ជា​អាជ្ញាធរ​កណ្តាល និង​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ រួម​ទាំង​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា ដើម្បី​បំពេញបែបបទ​ស្នើ​សុំ​ធ្វើ​បត្យាប័ន​បុគ្គល​ត្រូវ​ចោទ ហេង សិ​ទ្ធី យក​មក​ជំនុំជម្រះ​ទោស​តាម​នីតិវិធី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បាន​បញ្ជាក់​ទៀត​ថា ពេល​នេះ បុគ្គល ហេង សិ​ទ្ធី កំពុង​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ