រាជធានីភ្នំពេញ៖ យោងតាមការផ្សាយ និងការព្រមានរបស់ មន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ការលើសជាតិស្ករក្នុងឈាម បានក្លាយជាកង្វល់ដ៏ធំធេងបំផុតក្នុងវិស័យវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន។ បញ្ហាដ៏តូចមួយនេះ អាចបង្កជាផលប៉ះពាល់យ៉ាងទូលំទូលាយស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចគំរាមកំហែងដល់ទាំងភាពពិការ និងអាយុជីវិត។
បើមិនព្យាបាលទាន់ពេល ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ!
ជំងឺលើសជាតិស្ករក្នុងឈាម បើមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាទេ នឹងបណ្ដាលឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
- តម្រងនោមខ្សោយ: នេះជាផលប៉ះពាល់ដ៏ចម្បងមួយ ដែលនាំឱ្យតម្រងនោមបាត់បង់សមត្ថភាពច្រោះជាតិពុល។
- ខូចសាច់ដុំបេះដូង: ដោយសារការស្ទះសរសៃរឈាមបេះដូង ដែលអាចបណ្ដាលឱ្យគាំងបេះដូង។
- គ្រោះថ្នាក់សរសៃឈាមខួរក្បាល: ដូចជាការដាច់ ឬស្ទះសរសៃឈាមខួរក្បាល ដែលនាំឱ្យពិការភាព ឬស្លាប់។
- ពិការភាពភ្នែក: ការខូចខាតសរសៃឈាមតូចៗក្នុងភ្នែក ដែលអាចឈានទៅដល់ការបាត់បង់គំហើញ។
- បាត់បង់អារម្មណ៍នៅអវៈយវៈ: ជាការបាត់បង់ការដឹងប្រព័ន្ធប្រសាទនៅដៃជើង ដែលនាំដល់ការងាយមានរបួសជើង ពិបាកដឹង ហើយអាចឈានដល់ការវះកាត់កាត់ជើងចេញ។
មន្ទីរពេទ្យកាល់ម៉ែត បានអំពាវនាវឱ្យសាធារណជនយកចិត្តទុកដាក់លើកម្រិតជាតិស្ករក្នុងឈាម និងស្វែងរកការព្យាបាលតាមដានជាប្រចាំ ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរទាំងនេះ៕
ចែករំលែកព័តមាននេះ