ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បណ្តែតបណ្តោយ​! ហេតុ​អ្វី​ការ​ពិនិត្យ​អេកូ​បេះដូង​ទារក​ជា​កាតព្វកិច្ច​ដើម្បី​សង្គ្រោះ​ជីវិត?

3 ម៉ោង មុន

មន្ទីរពេទ្យ​កាល​មែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា ភាព​មិន​ប្រក្រតី​នៃ​រចនាសម្ព័ន្ធ​របស់​បេះដូង គឺជា​ជំងឺ​ដែល​សំបូរ​ជាងគេ​ក្នុង​ចំណោម​ភាព​មិន​ប្រក្រតី​ពី​កំណើត ដែល​មាន​អត្រា​ប្រហែល ១% លើ​ពិភពលោក ។ ភាព​មិន​ប្រក្រតី​នៃ​រចនាសម្ព័ន្ធ​របស់​បេះដូង មាន​ចែក​ចេញ​ជា​ប្រភេទ​ស្រាល ដែល​មិន​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​របស់​ទារក…

មន្ទីរពេទ្យ​កាល​មែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា ភាព​មិន​ប្រក្រតី​នៃ​រចនាសម្ព័ន្ធ​របស់​បេះដូង គឺជា​ជំងឺ​ដែល​សំបូរ​ជាងគេ​ក្នុង​ចំណោម​ភាព​មិន​ប្រក្រតី​ពី​កំណើត ដែល​មាន​អត្រា​ប្រហែល ១% លើ​ពិភពលោក ។

ភាព​មិន​ប្រក្រតី​នៃ​រចនាសម្ព័ន្ធ​របស់​បេះដូង មាន​ចែក​ចេញ​ជា​ប្រភេទ​ស្រាល ដែល​មិន​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​របស់​ទារក និង​កុមារ ដែល​ប្រភេទ​នេះ​មាន​ចំនួន​ច្រើន ដែល​អាច​វិ​វត្ត​ទៅ​ជា​សះស្បើយ ដោយ​ខ្លួនឯង ឬ​បន្ទាប់​ពី​ធ្វើការ​វះកាត់​។

ចំណែក​ភាព​មិន​ប្រក្រតី​នៃ​បេះដូង​ប្រភេទ​ធ្ងន់ធ្ងរ​អាច​ធ្វើ​អោយ​ខ្សោយបេះដូង និង​បាត់បង់​ជីវិត ប៉ុន្តែ​អាច​ជួយ​ព្យាបាល​បានជា​មួយ​បច្ចេកវិទ្យា​ទំនើប​ថ្មី​ៗ​នា​ពេល​បច្ចុប្បន្ន​នេះ បើសិន​រក​ឃើញ និង​បញ្ជូន​ទៅ​អ្នកជំនាញ ឬ​មន្ទី​ពេទ្យ​អោយ​បាន​ទាន់​ពេលវេលា​។

ការ​រក​មើល​ភាព​មិន​ប្រក្រតី​នៃ​បេះដូង អាច​ធ្វើ​ទៅ​បាន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ក្នុង​ចន្លោះ​រយៈពេល ១៨ ទៅ ២២​ស​ប្ដា​ហ៍​នៃ​គ​ត៌ ដែល​អត្រា​អាច​រក​មើលឃើញ​ត្រឹម ៨០​ទៅ​៩០%​តែ​ប៉ុណ្ណោះ ។ ការ​ធ្វើ​អេកូ​បេះដូង​លើ​ទារក​ក្រោយ​កើត ដែល​ធ្វើ​ឡើងជា​របៀប ស្វែងរក​ជា​លក្ខណៈ​ទូទៅ គឺជា​វិធីសាស្ត្រ​ល្អ​ដែល​មាន​លទ្ធផល (Sensibilité និង Spécificité) ខ្ពស់ ក្នុង​ការ​រក​ឃើញ​ជំងឺ​បេះដូង​ពី​កំណើត ហើយ​ម្យ៉ាងទៀត​ជា​វិធីសាស្ត្រ​ងាយ និង​មិន​បង្ក​អោយ​មានការ​ឈឺចាប់ តែ​តម្រូវ​អោយ​ប្រើ​ពេលវេលា និង​អ្នកជំនាញ​ប្រកបដោយ​សមត្ថភាព​បទ​ពិសោធន៍​ច្បាស់លាស់​។

ក្រោយ​ការ​រក​ឃើញ​ជំងឺ​បេះដូង​ពី​កំណើត គ្រូពេទ្យ​ឯកទេស​នឹង​ធ្វើការ​ណែនាំ​ថា​ត្រូវ​តាមដាន​បន្ត ឬ​ត្រូវ​បញ្ជូន0x017d7 បើជា​លក្ខណៈ​ប្រភេទ​ស្រាល គ្រូពេទ្យ​អាច​ណាត់​មក​តាមដាន​មើល​លើក​ក្រោយ ក្នុង​រយៈពេល​១​ខែ ២​ខែ ៣​ខែ ឬ​៦​ខែ​ទៅ​តាម​សភាព​ជាក់ស្តែង​។ បើជា​ប្រភេទ​ធ្ងន់ធ្ងរ គ្រូពេទ្យ​នឹង​ធ្វើការ​ប​ញ្ចូ​ន​ទៅ​ផ្នែក​អគារ​បេះដូង​កុមារ ដើម្បី​ធ្វើការ​ព្យាបាល​ដោយ​ថ្នាំ ឬ​ដោយ​ការ​វះកាត់​។

«​ការ​រុករក​មើលជំងឺ​បេះដូង​ពី​កំណើត​ដោយ​វិធីសាស្ត្រ​អេកូ​បេះដូង​លើ​ទារក និង​ការ​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​បេះដូង​កុមារ​អោយ​បាន​ទាន់​ពេលវេលា​គឺជា​ការ​ចាំបាច់​បំផុត​។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ