ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​និង​រ.បួ.ស​ជាង​៣០​នាក់​នៅ​លើ​ដង​​ផ្លូវ​​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យអុំទូក

3 ម៉ោង មុន
  • ភ្នំពេញ

មួយ​ថ្ងៃ​នៃ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ទៅ​១៦លើក​ សម្លាប់​មនុស្ស​និង​របួស​៣១​នាក់ ។ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ…

មួយ​ថ្ងៃ​នៃ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ទៅ​១៦លើក​ សម្លាប់​មនុស្ស​និង​របួស​៣១​នាក់ ។

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់ និង​របួសធ្ងន់-​ស្រាល​២១​នាក់​ ។

របាយការណ៍​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន៩​លើក បង្ក​ការ​ស្លាប់៥​នាក់​, របួសធ្ងន់៨​នាក់​, របួសស្រាល៧​នាក់​ ។ ករណី​មិន​គោរព​សិទ្ធិ២​លើក សម្លាប់​មនុស្ស១​នាក់​, របួសធ្ងន់១​នាក់​, របួសស្រាល២​នាក់​។ ករណីមិន​ប្រកាន់​ស្តាំ​២​លើក សម្លាប់​មនុស្ស២​នាក់​។ ករណីបើកបរ​ជែង​គ្នា​មាន​២​លើក បង្ក​ការ​ស្លាប់​២​នាក់​, របួសធ្ងន់​១​នាក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ